ផ្ទុះការបញ្ចេញយោបល់ក្ដៅគគុក បន្ទាប់ពី វេជ្ជ. ហ៊ាង រតនា លើកឡើងពីការឆុងទឹកដោះគោកូនជាមួយទឹកសុទ្ធ ឬទឹកត្រជាក់

Share This

ប្រិយមិត្តដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់វេជ្ជបណ្ឌិតវ័យក្មេង ហ៊ាង រតនា មិនខាន ដោយកន្លងមក លោកវេជ្ជ. តែងចែករំលែកពីចំណេះដឹងនានាពាក់ព័ន្ធនឹងសុខភាពទាំងមនុស្សចាស់ និង កូនក្មេង ជាពិសេសនោះ លោកវេជ្ជ. ក៏ត្រូវគេដឹងថា លោកមានជំនាញក្នុងការព្យាបាលកុមារតូចៗផងដែរ។

ជាការពិត កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ លោកវេជ្ជ. ហ៊ាង រតនា បានបង្ហោះវីដេអូមួយ ខណៈកំពុងពិគ្រោះជាមួយម្ដាយរបស់កុមារតូចដែលមានជំងឺហើយបានមកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។ ក្នុងខ្លឹមសារជជែកគ្នានោះ លោកវេជ្ជ. និង ម្ដាយរបស់អ្នកជំងឺបាននិយាយគ្នាពីប្រធានបទ ការបំបៅកូនដោយទឹកដោះម្ដាយ និង ការបំបៅកូនដោយទឹកដោះគោ ដែលក្នុងនោះលោក វេជ្ជ. ក៏បានឆ្លៀតបញ្ជាក់បន្ថែមនៅលើ Caption ថា ៖ «គាត់ថាពេទ្យនៅថៃ គេហាមមិនឱ្យក្មេងមឹមទឹកដោះគោតែម្តង ហើយមួយទៀតគេឱ្យឆុងទឹកដោះគោជាមួយទឹកក្តៅ ដែលចំណុចនេះខ្ញុំនិយាយដដែលៗច្រើនឆ្នាំហើយ តែនៅតែឃើញទម្លាប់ម្តាយឪពុកនៅតែបន្តឆុងទឹកដោះគោកូនជាមួយទឹកបរិសុទ្ធ ទឹកត្រជាក់ទៀត»

បន្ទាប់ពីការផុសវីដេអូនេះហើយ ឃើញថានៅលើទំព័រផេករបស់លោកវេជ្ជបណ្ឌិត ក៏មានការបញ្ចេញយោបល់ជាច្រើន ដែលក្នុងនោះមានទាំងមតិយល់ស្រប និង មតិមួយចំនួនបានលើកឡើងតាមការយល់ឃើញរៀងៗខ្លួន ហើយក្នុងនោះក៏មានមតិមួយលើកឡើងថា «ប្រាប់ទៅទទួលបានមកវិញ កូនគេមឹមពេញប្រទេសងាប់អស់ហើយមែន?»

ជាការឆ្លើយតបនឹងមតិនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បានបង្ហោះសារថ្មីមួយទៀតថា ៖ «ថ្នាំល្វីងតែអាចព្យាបាលជំងឺ សម្ដីស្មោះទាស់ត្រចៀក ខ្ញុំមិនមែនចង់បន្ទោសបង្អាប់កូនដែលបៅទឹកដោះគោទេ ខ្ញុំគ្រាន់តែចង់ចែករំលែកអ្វីដែលល្អ បើយល់ថាល្អបងប្អូនធ្វើតាមទៅ បើយល់ថាមិនល្អបងប្អូនអូសរំលងទៅ ឬមកតវ៉ាមកបើគិតថាអ្វីដែលខ្ញុំនិយាយវាខុស។ ខ្ញុំមិននិយាយតម្រូវចិត្តបងប្អូនទេ ខ្ញុំចេញមកនេះគឺមកកែទម្លាប់ខុសឆ្គងជាច្រើនរបស់ប្រជាពលរដ្ឋយើង ខ្ញុំមិនចង់បានការសរសើរ ឬដើម្បីផ្គាប់ចិត្តបងប្អូននោះទេ»សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

ស្វែងរកព័ត៌មាន​ ឬវីដេអូ