នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការជជែកវែកញែក ទាក់ទិនទៅនឹងរឿងរ៉ាវបែកធ្លាយ លោកគ្រូរោគចិត្តម្នាក់ បានឆាតលួងលោមកូនសិស្សស្រីឱ្យថតរូបអាក្រាតផ្ញើឱ្យខ្លួន ជាថ្នូរយកពិន្ទុ និង និទ្ទេសល្អ។
ទាក់ទិនទៅនឹងរឿងរ៉ាវនឹកស្មានមិនដល់នេះ តាមប្រភពព័ត៌មានពុំបានបញ្ជាក់ឱ្យដឹងពីឈ្មោះសាលារៀននោះទេ គ្រាន់តែបានបង្ហើបឱ្យដឹងថាករណីនេះ គឺបានកើតឡើងនៅក្នុងសាលារៀនមួយ ដែលស្ថិតនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ខាងក្រោមនេះ គឺជាសារឆ្លើយឆ្លងរបស់លោកគ្រូរូបនោះ និង សិស្សរងគ្រោះ ៖