ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនានា ជាពិសេស សិល្បករ សិល្បការិនីជាច្រើន កំពុងចាប់អារម្មណ៍ជាថ្មីនូវពាក្យថា «តារា Tik Tok» ខណៈត្រូវបានចោទជាសំណួរថា «ហេតុអ្វីត្រូវហៅតារា ល្បីបន្តិចក៏ហៅ តារា Tik Tok តើគាត់បានសិក្សារៀនសូត្រផ្នែកសិល្បៈពីណាមក?»។
យ៉ាងណាមិញ ប្រធានបទខាងលើនេះ ក៏ត្រូវបាន ឌីជេ កាកា ដែលជាតារាចម្រៀងរ៉េប និង ជាតារាសម្តែងផងនោះ បានចេញមកប្រតិកម្ម និង ស្នើសុំឱ្យឈប់ហៅថា តារា Tik Tok ទៅ។ លើសពីនោះ ឌីជេ កាកា ក៏បានលើកឡើង ពីសិល្បរៀមច្បង ដែលជាអ្នកសិក្សារៀនសូត្រផ្នែកសិល្បៈច្បាស់លាស់មកនិយាយផងដែរ។
តាមរយៈសាររបស់ ឌីជេ កាកា បានរៀបរាប់ថា៖ «ចង់សុំ បងប្អូន អ្នកសារព័ត៌មាន ឈប់ហៅ តារា Tik Tok មកត្រឹម អ្នកលេង Tik Tok បានអត់? កុំចេះតែ តារាពេក អាណិតបងប្អូនអ្នកសិល្បៈរៀមច្បងចាស់ៗផង»៕