ផ្តើមទុនរកស៊ីត្រឹមមាសពីរជីកន្លះ សព្វថ្ងៃលោកអ្នកឧកញ៉ា លី ហួរ ក្លាយជាពាណិជ្ជករដ៏លេចធ្លោ ជោគជ័យអាជីវកម្មពហុវិស័យ ទទួលបានរង្វាន់ជាច្រើនពីអន្តរជាតិ

Share This

បើនិយាយពី ក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group) គ្រប់គ្នាប្រាកដជាស្គាល់ និង បានកំពុងប្រើប្រាស់សេវាកម្មប្រកបដោយភាពជឿជាក់ ដែលក្នុងនោះក្រុមហ៊ុនបុត្រសម្ព័ន្ធមានតាំងពី វិស័យហិរញ្ញវត្ថុ, វិស័យអលចនទ្រព្យ, វិស័យកសិ-ឧស្សាហកម្ម រហូតដល់ វិស័យធានារ៉ាប់រងជាដើម។ ជាការពិត នៅពីក្រោយអាជីវកម្មជោគជ័យទាំងនេះ គឺត្រូវបានប្រសូតចេញពីបុគ្គលមួយរូប ដែលជាពាណិជ្ជករដ៏លេចធ្លោ និង ជាធុរជនខ្មែរគឺ លោកអ្នកឧកញ៉ា លី ហួរ។

បើតាមគេហទំព័រ សមាគមឧកញ្ញាកម្ពុជា លោកអ្នកឧកញ៉ាជាជនជាតិខ្មែរ កើតក្នុងឆ្នាំ១៩៥៤ នៅខេត្តកំពង់ចាម និង មានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា ស៊ាង លីម និងមានកូនប្រុសស្រីចំនួន ៤នាក់។ នៅសមាគមឧកញ្ញាកម្ពុជា ​លោកអ្នកឧកញ៉ា លី ហួរ មានតួនាទីជាអនុប្រធានសមាគមផងដែរ។

លោកអ្នកឧកញ៉ាគឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group) ដោយលោកបានចាប់ផ្តើមសម្ព័ន្ធអាជីវកម្មនេះជាមួយដើមទុនជាមាសចំនួន ២ (ពីរ)ជីកន្លះនៅក្នុងទសវត្សរ៍ ១៩៨០ នារាជធានីភ្នំពេញ តាមរយៈមុខរបរទិញ-លក់ មាស និង បន្ទាប់មកទៀតបានបើកកន្លែងប្តូរប្រាក់ ដែលអាជីវកម្មនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ។

តាមរយៈភាពជាអ្នកដឹកនាំរបស់ខ្លួន លោកអ្នកឧកញ៉ា លី ហួរ បានវិវត្តន៍ខ្លួនជាបន្តបន្ទាប់រហូតត្រូវបានគេស្គាល់ថា ជាពាណិជ្ជករដ៏លេចធ្លោ និង ជាធុរជនខែ្មរមួយរូប ដែលមានគុណវុឌ្ឍិ ព្រមទាំងមានភាពជាសហគ្រិន និង ជាអ្នកដឹកនាំល្អមានការបេ្តជ្ញាចិត្តខ្ពស់ ដោយលោកអ្នកឧកញ៉ាបានបង្កើត និង ពង្រីកអាជីវកម្មក្នុងពហុវិស័យប្រកបដោយភាពជោគជ័យអស់រយៈពេលជាង ៣០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។

អាជីវកម្មទាំងនោះរួមមាន៖ វិស័យហិរញ្ញវត្ថុ, វិស័យអលចនទ្រព្យ, វិស័យកសិ-ឧស្សាហកម្ម, និង វិស័យធានារ៉ាប់រង ដោយរួមមានអាជីវកម្មក្រុមហ៊ុនប្តូរប្រាក់, ក្រុមហ៊ុនជួញដូរមាស, ក្រុមហ៊ុនបញ្ចាំ, ធនាគារពាណិជ្ជ, ក្រុមហ៊ុនភតិសន្យា, ក្រុមហ៊ុនផ្ញើលុយក្នុង និង ក្រៅប្រទេស, ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និង ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាដើម។

អាជីវកម្មផ្សេងទៀតរបស់លោកអ្នកឧកញ៉ាមានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ, ក្រុមហ៊ុនដាំដុះចម្ការកៅស៊ូ និង ចម្ការស្វាយចន្ទីជាដើម។ សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន លី ហួរ គ្រុប បាន និង កំពុងចូលរួមចែករំលែកនៅក្នុងភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈអាជីវកម្មចម្រុះរបស់ខ្លួន។ ជាមួយគ្នានេះ លោកអ្នកឧកញ៉ា ក៏ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរ។

សមិទ្ធផលក្នុងវិស័យជំនួញនេះបានធ្វើឱ្យ លោកអ្នកឧកញ៉ា លី ហួរ ទទួលបាននូវពានរង្វាន់ រួមទាំងមេដាយពីស្ថាប័នជាតិ និង អន្តរជាតិដូចជា ពានរង្វាន់ទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ (International Star for Quality Award) ពីប្រទេសស្វីស និង ពានរង្វាន់ទទួលស្គាល់សហគ្រាសល្អបំផុត (Best Enterprise Award) ពីចក្រភពអង់គ្លេសជាដើម៕

ប្រភព៖ COA

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ