ផ្ដាំជូនអ្នកជក់បារី! បុរសម្នាក់ រស់ជាមួយផ្សែងបារី ១៤ ឆ្នាំ ចុងក្រោយស្បថឈប់ជក់ និង ប្រាប់ពីផលប៉ះពាល់នឹកស្មានមិនដល់

Share This

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីបុរសម្នាក់បានចែករំលែករឿងរ៉ាវរបស់ខ្លួន ដែលបានរស់នៅជាមួយផ្សែងបារី ១៤ ឆ្នាំ និង ចុងក្រោយបានសម្រេចចិត្តឈប់ជក់វាមួយជីវិត ព្រមទាំងរៀបរាប់ពីផលប៉ះពាល់ជាច្រើនដែលនឹកស្មានមិនដល់។

ជាក់ស្ដែង នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈគណនីឈ្មោះ Soy Rithy បានបង្ហោះសាររៀបរាប់ពីបទពិសោធលោកផ្ទាល់ដូចតទៅ ៖ «មួយជីវិតរបស់ខ្ញុំនេះ ខ្ញុំឈប់ជក់បារីទៀតហើយ! អត្ថបទនេះ ផ្ញើជូនប្អូនៗ ដែលកំពុងជក់បារី ផ្ញើជូនវ័យស្របាខ្ញុំដែលកំពុងជក់បារី និង ផ្ញើជូនអ្នកទាំងអស់គ្នាដែលកំពុងរៀនជក់ និង ជក់ជោរតាមគ្នា។ អ្នកទាំងអស់គ្នា នឹងមិនដឹងថាវាវេទនាយ៉ាងណា និង ប៉ះពាល់សុខភាពយ៉ាងណានោះទេ ទាំងផ្លូវកាយ និង ផ្លូវចិត្ត នៅពេលដែលអ្នកផ្តាច់បារីភ្លាមៗនោះទេ។

រយៈពេលជាង ១៤ ឆ្នាំ ដែលខ្ញុំរស់នៅជាមួយផ្សែងបារី គ្មានលស់ថ្ងៃ ការតាំងចិត្តផ្តាច់ម្តងជាពីរម្តង បានបរាជ័យ រហូតដល់លើកនេះ ជាលើកចុងក្រោយ ដែលខ្ញុំស្បថឈប់ជក់មួយជីវិត។ រៀបរាប់បន្តិចទៅចុះ៖ ការដែលខ្ញុំជក់បារីដំបូង គឺដោយសារបរិស្ថានជុំវិញខ្លួនខ្ញុំ ជំនាន់នោះគ្រួសាររបស់ខ្ញុំបើកហាងអ៊ីនធឺណេត ហើយមានភ្ញៀវជាច្រើនដែលចូលមកលេង និង ជក់បារី។ ខ្ញុំឯណេះ ការដែលហិតក្លិនដំបូង ដូចមនុស្សស្រីស្អប់ក្លិនបារីអ៊ីចឹង កាលណាយូរៗទៅខ្ញុំក៏ស៊ាំនឹងក្លិន ហើយក៏ជក់ជោរតាមគេតាមឯងដោយត្រាប់កាយវិការដូចអ្នកចេះជក់រាប់ឆ្នាំ ទាំងការបញ្ចេញផ្សែងបារីតាមច្រមុះ ដើម្បីឱ្យគេអ្នកផងមើលថាយើងចេះជក់។

ហើយការជក់នេះទៀតសោត វាបានញ៉ាំងឱ្យចិត្តខ្ញុំគិតថាខ្លួនឯងឡូយ ជាសុភាពបុរសទ្រូងប្រាំហត្ថ ជាបុរសកាច និយាយទៅឡូយម៉ង រហូតដល់ខ្ញុំផ្លំ (អ្នកអត់ចេះជក់ គេហៅថាផ្លំ) បារីជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃមួយ ខ្ញុំក៏សាកហឺតចូលក្នុងសួតធ្វើឱ្យខ្ញុំឈ្លក់ចង់ងាប់ តែខ្ញុំនៅតែព្យាយាមម្តងហើយម្តងទៀត រហូតដល់ចេះជក់បារីបានសម្រេច។

តស់ ត្រលប់មកកត្តាគ្រួសារវិញម្តង អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ ចុះគ្រួសារខ្ញុំគិតម៉េច អត់មានគិតម៉េចទេ ពេលនឹងខ្ញុំលាក់រហូតដល់ពេលពួកគាត់សង្ស័យ ហើយរហូតដល់ខ្ញុំពេញវ័យចូលសាកល ដែលត្រូវកាច់ចង្កូតជីវិតខ្លួនឯង។ ពូខ្ញុំតែងតែប្រាប់ថាក្មួយធំហើយ ធ្វើអ្វីត្រូវមានទំនួលខុសត្រូវ ហើយកុំនាំរឿងចូលផ្ទះ ឪពុកម្តាយខ្ញុំ តែងតែប្រាប់ថា ជក់បារីបណ្តាលឱ្យមហារីកសួត ប្រពន្ធខ្ញុំតែងតែប្រាប់ថា ជក់បារី ប៉ះពាល់ដល់អូន តែទាំងអស់នេះ វាមិនបានធ្វើឱ្យខ្ញុំផ្តាច់បារីនោះទេ។

ដូចពាក្យចាស់លោកពោលថា មិនឃើញក្តារមឈូស មិនស្រក់ទឹកភ្នែក កាលពីថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ ២០២៥ រសៀលម៉ោង ៥ ជាង បន្ទាប់ពីខ្ញុំញ៉ាំអីហើយ ក៏ដើរទៅជក់បារីមួយដើម ស្រាប់តែពេលនោះ ចង្វាក់បេះដូងរបស់ខ្ញុំលោតខ្ពស់ ដែលតម្រូវឱ្យខ្ញុំចូលពេទ្យសង្គ្រោះ។ ពេលនោះហើយ ដែលធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនថា ពេលយើងនៅពេទ្យមានតែប្រពន្ធ ក្រុមគ្រួសារពូមីង សាច់ឈាមយើងទេ ដែលសួរសុខទុក្ខ និង កំដរយើង ហើយក៏ជាពេលដែលខ្ញុំសច្ចាក្នុងចិត្ត ឈប់ជក់បារីមួយជីវិតនេះផងដែរ។

ឥឡូវនិយាយមកដល់ការផ្តាច់បារីជាង ២ សប្ដាហ៍មកនេះវិញម្តង ខ្ញុំហ៊ាននិយាយថាវាវេទនាខ្លាំងណាស់ វេទនាជាងការដែលខ្ញុំផ្តាច់លើកមុនៗទៅទៀត។ វេទនារបៀបម៉េច គឺវេទនា ទាំងផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ សព្វគ្រប់។ វេទនាផ្លូវកាយ គឺ នៅពេលដែលយើងប្តូរទម្លាប់ ពីការជក់បារីពេលទំនេរ ពេលជិះឡាន ពេលមានឱកាស ពេលជិតចូលប្រជុំ ពេលប្រពន្ធជិតមកដល់ ពេលបត់ជើងធំ ពេលញ៉ាំបាយរួច ពេលផឹកស៊ី ពេលរៀបដេក មកអត់ជក់ សាកស្រមៃមើលទៅ ថាវាយ៉ាងម៉េច។ បើនិយាយពីក្បាលវិញ ឈឺចង់ផ្ទុះហើយ។ វេទនាផ្លូវចិត្តវិញម្តង គឺវាធ្វើឱ្យយើងគិតៗហើយគិតទៀត វាធ្វើឱ្យយើងស្ត្រេស វាធ្វើឱ្យយើងថប់ទ្រូង វាធ្វើឱ្យយើងរសេសរសោះ ដើរលេងក៏មិនសប្បាយចិត្ត ធ្វើការក៏គិតមិនចេញ ហើយឱ្យយើងគិតវល់តែម្តង។ អារម្មណ៍ វាធ្វើឱ្យយើងឆាប់មួម៉ៅ ឆេវឆាវ ដេកមិនលក់ ភ្ញាក់ដឹងខ្លួនពិបាកដេកទៅវិញ។ នៅមានច្រើនទៀតដែលខ្ញុំពិបាកនឹងសរសេរ។

អ្វីដែលខ្ញុំរៀបរាប់ខាងលើនេះ គឺជាបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលខ្ញុំចង់ចែករំលែកទៅមិត្តអ្នកអានមកដល់ចំណុចនេះ បើជៀសបានកុំប៉ះវាអី ទង្វើដែលយើងប្រព្រឹត្តពេលនេះ នឹងហុចផលមកពេលក្រោយ។ កុំយកទស្សនៈថា គេជក់រាប់ឆ្នាំមិនអី អាហ្នឹងគេ តែយើងខ្លួនឯង ដឹងអត់ថា អត់កើតអី!»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ