មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ ទៅលើករណីក្មេងស្រីមួយរូប មានអាយុ ៧ ឆ្នាំ ត្រូវបានឪពុកចុងរំលោភកាលនៅអាយុ ៦ ឆ្នាំ កំឡុងពេលដែលម្ដាយរបស់គេ ជាប់ឆ្លងទន្លេនៅឯមន្ទីរពេទ្យ។
ករណីដ៏គួរឱ្យអាណិតនេះ ត្រូវបានបង្ហោះឡើងដោយគណនីឈ្មោះ Somaly Mam ដែលបានបង្ហាញពីវីដេអូក្មេងស្រីរៀបរាប់រឿងរ៉ាវឈឺចាប់ទាំងហូរទឹកភ្នែក ប្រមាណ ១ នាទី ភ្ជាប់ជាមួយសារថា ៖ «ទឹកភ្នែកក្មេងស្រីអាយុ ៦ ឆ្នាំដែលរងគ្រោះដោយសារពុកចុងធ្វេីបាប។ ដឹងហេីយថាមនុស្សប្រុសត្រូវតែទទួលខុសនូវទង្វេីដែលខ្លួនបានប្រព្រឹត្ត អ៊ីចឹងខ្ញុំសួរវិញថា តេីអ្នកណាទទួលយកការឈឺចាប់ពីក្មេងស្រីម្នាក់នេះបាន? កូនគេ កូនយេីង ខ្លោចផ្សាណាស់ នេះស្លាកស្នាមសោកសៅមួយជីវិតរបស់កូនស្រី»។
ករណីនេះដែរ បានជ្រាបដំណឹងទៅដល់លោក ហ៊ុន គឹមជាតិ ដែលនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ លោកបានបង្ហោះរូបភាពប្រកាសស្វែងរកជនសង្ស័យដែលជាឪពុកចុង ដោយលោកបានបញ្ជាក់ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋ និង បងៗ មានសមត្ថកិច្ចជួយរក និង ចាប់ជនល្មេីស ឈ្មោះ ស៊ាម វី រំលោភសេពសន្ថវៈ លេីកុមារីអាយុ ៧ ឆ្នាំ រូបនេះផង ខ្ញុំនឹងជូនប្រាក់ $500 ឮថារត់មកភ្នំពេញ ពីមុនកម្មកររោងចក្រ ចឹងក៏នៅតែធ្វេីការងារដដែលដែរ»៕