នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍នឹងសារមួយរបស់ពិធីការិនីភេទទី ៣ និង ជា Miss Queen Cambodia 2025 តំណាងឱ្យខេត្តព្រះសីហនុ កញ្ញា ផេន ខេក បានបង្ហោះសារទាំងព្រលឹមម៉ោងប្រមាណជាជិត ៦ ព្រឹក។
សារនោះដែរ កញ្ញា ផេនខេក បានបង្ហាញអារម្មណ៍មួម៉ៅ ដែលត្រូវបានបុគ្គលិកម្នាក់នៅក្រុមហ៊ុនដឹកជញ្ជូនល្បីមួយ ប្រើពាក្យសម្តីមិនសមរម្យ ពោលគឺប្រើពាក្យមាក់ងាយដល់នាងជាភេទទី ៣។
ផេនខេក បានបង្ហោះចំៗនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា៖ «បុគ្គលិកម្នាក់ នៅវីរៈប៊ុនថាំ សាខាគួចកាណុង មើលងាយភេទទី ៣ សាហាវ ប្រើភាសាមកលើខ្ញុំ (អញស្មានតែមនុស្ស) អាសូរខ្លួនលើសគេ ឈរមួយខែៗយប់ទល់ភ្លឺមិនស្មើខ្ទើយគេធ្វើការ ១ ម៉ោងផង។ មិនចង់មើលងាយទេ តែអ្នកមើលងាយខ្ញុំមុន បញ្ជាក់ស្គាល់ខ្ទើយខ្ញុំឱ្យច្បាស់មុននឹងមើលងាយ»៕