ដល់ពេលវេលាកំណត់ទុករយៈពេល ២៤ ម៉ោងហើយ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និង ផ្លែឈើទាំងអស់របស់ប្រទេសថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និង ប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។
តាមរយៈការចុះផ្សាយពី Fresh News បានឱ្យដឹងតាមរយៈ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់នៅវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕
ប្រភព៖ Fresh News