ផលិតផលក្នុងស្រុកស្អាតមិនណយទេ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

Share This

បច្ចុប្បន្ន បើទោះផលិតផលក្រៅស្រុកមានការហូរចូលយ៉ាងណាក្តី តែសិប្បកម្មធ្វើដោយដៃ ជាពិសេស ផលិតផលដែលធ្វើឡើងពីធម្មជាតិ និង មិនប៉ះពាល់បរិស្ថាននៅតែទទួលបានការពេញនិយម។ បន្ទាប់ពីកូវីដ-១៩ សង្កេតឃើញថាផលិតផលក្នុងស្រុកចាប់ផ្តើមមានទីផ្សារឡើងវិញជាបណ្តើរៗ ក្នុងនោះសិប្បកម្មបង្កើតផលិតផលពីធម្មជាតិចំនួន ៤ ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទេសចរបរទេស។

១. MANAVA

ម៉ាណាវ៉ា ជាម៉ាកផលិតផលក្នុងស្រុកផលិតដោយដៃសុទ្ធសាធ ប្រើវត្ថុធាតុដើម្បីពីធម្មជាតិ១០០% ផ្តៅ និង រពាក់។ កញ្ញា កាឡៃ ចាន់ ជនជាតិហូឡង់ និង លោក ថូ បារំាង ជនជាតិខ្មែរបានផ្តួចផ្តើមអាជីវកម្មនេះឡើង ដោយមានចក្ខុវិស័យអភិវឌ្ឍទៅលើសិប្បកម្មតម្បាញ និង លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីមួយចំនួននៅតាមភូមិជនបទខេត្តសៀមរាប។ ផលិតផលប្រកបដោយសិល្បៈ មានដូចជាគ្រឿងលម្អផ្ទះ កងដៃ កាបូប កន្ត្រក គ្រឿងតាក់តែងអំពូល និង សង្ហារិមជាដើម។ ថ្វីបើផលិតផលធ្វើដោយដៃ តែរាល់ម៉ូដនីមួយៗចេញមកទាន់សម័យ និង មានគុណភាពខ្ពស់។ រីឯតម្លៃវិញមួយៗលក់បានរាប់រយដុល្លារ។

២. Graines De Cambodge

គ្រឿងលម្អកាយដូចជា ក្រវិល ខ្សែក ខ្សែដៃ និង ចិញ្ចៀន ត្រូវបានធ្វើឡើងពីគ្រាប់ផ្លែឈើដែលរកបាននៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។  សិប្បកម្មនេះបង្កើតឡើងដោយអ្នកស្រី សំ រ៉ានី ជាអ្នករស់នៅខេត្តសៀមរាប។ អ្នកស្រីបានប្រើគ្រាប់ផ្លែឈើរហូតដល់ទៅ ២០ មុខខុសៗគ្នា ចាក់ដោតក្រងចេញជាម៉ូដបែបទាន់សម័យ រីឯលក្ខណៈពិសេស ពណ៌នៃគ្រឿងនីមួយៗ សុទ្ធតែជាពណ៌ធម្មជាតិគ្មានការជ្រលក់ពណ៌ឡើយ។ ផលិតផលនេះមានទីផ្សារទាំងក្នុង និង ក្រៅប្រទេស ជាពិសេសភ្ញៀវនៅខាងហុងកុង និង សហរដ្ឋអាមេរិក។

៣. Claycult Cambodia

គ្រឿងអលង្ការបង្កើតចេញពីភក់ហាក់មានលក្ខណៈពិសេសប្លែកដោយឡែក មានពណ៌ មានភាពភ្លឺរលោង និង មើលទៅស្រស់បំព្រងទាក់ភ្នែកបំផុត។ សិប្បកម្មធ្វើគ្រឿងលម្អកាយសេរ៉ាមិចនេះ មានទីតាំងនៅខេត្តសៀមរាប និង បានបង្កើតហាងលក់ដល់ទៅបីហាង។ ម្ចាស់បង្កើតសិប្បកម្មជាជនជាតិអូស្ត្រាលី មានជំនាញខាងសេរ៉ាមិច ឯអ្នកផលិតសុទ្ធតែជាជនជាតិខ្មែរ និង វ័យក្មេង រីឯម៉ូដ ពួកគេដកស្រង់ចេញពីអ្វីៗនៅជុំវិញខ្លួន ជាពិសេស ក្បាច់ពីប្រាសាទអង្គរវត្ត។

៤. Samatoa Lotus Textiles

ពិតជាមិននឹកស្មាន សរសៃដែលកាច់ចេញពីដើមឈូក អាចវេញត្របាញ់ធ្វើជាអំបោះត្បាញចេញជាក្រណាត់មានគុណភាពខ្ពស់លក់បានតម្លៃមិនធម្មតា។ ថ្វីបើសិប្បកម្មនេះមានទីតាំងនៅខេត្តសៀមរាប តែទីផ្សារលក់កំពុងមានការចាប់អារម្មណ៍ទូទាំងពិភពលោក។ ជាក់ស្តែង កាលពីឆ្នាំ ២០១២ ផលិតផលក្រណាត់ឈូកនេះ ទទួលបានពានរង្វាន់ពីអង្គការយូណេស្កូ ជាផលិតផលធ្វើដោយដៃ ដែលល្អបំផុតនៅអាស៊ីអាគ្នេយ៍៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ឧបករណ៍មួយនេះ បើប្រុសៗលួងលោមសុំប្រើពេលប្រតិបត្តិការ ស្រីៗប្រកែកទៅស្រួលតែដំបូងទេ ចុងក្រោយទឹកភ្នែកមិនខាន

ស្រីស្អាតកូនខ្មែរកាត់បរទេស ៣ រូប មានសន្ទុះទីផ្សារខ្លាំងលើវិស័យម៉ូដែល កាន់ដៃគ្នាវាយលុយទាំងឆាកក្នុងស្រុក និង ក្រៅប្រទេស

នារីម្នាក់ make-up រួចខ្ជិលលុបមុខចេញ លាងតែទឹកធម្មតា ជាង ២០ ឆ្នាំក្រោយមុខឡើងក្រហមងាំងដូចអ្នកតាចិន

ប្ដូរពីតារាសម្ដែងតែងខ្លួនសង្ហាៗ សន ពិសិដ្ឋ ងាកមកផលិតវីដេអូកំប្លែងខ្លីៗតែងខ្លួនជាស្រី ផ្ទុះការចាប់អារម្មណ៍ខ្លាំង

រាល់ថ្ងៃ ធ្វើការដើម្បីប្រាក់ខែ ឬ ធ្វើការតាមប្រាក់ខែ? ចង់ដឹងចម្លើយ មកដឹងពីគុណសម្បត្តិ និង គុណវិបត្តិលេងៗទីនេះ!

ព័ត៌មានបន្ថែម

២០២៦ តាមឱ្យទាន់! ខោម៉ូដថ្មី ប្រ៊េនល្បី ស្ទីលចំហរ៉ូតខាងក្រោយ ពាក់រហើយៗសម្រាប់រដូវក្តៅ

វាសនាមើលមិនឃើញ! មុខមាត់ខុសប្រក្រតីព្រោះជំងឺម្យ៉ាង តែអាចក្លាយជាម៉ូឌែល ដើរបង្ហាញម៉ូដឱ្យម៉ាកល្បីលំដាប់អន្តរជាតិ រកលុយបានទាំងខ្ទាស់

បុរសៗបានពាក់ដឹងតែសង្ហាថ្លៃថ្នូរ! អាវធំម៉ូដសហសម័យ ទឹកដៃពីអ្នកច្នៃម៉ូដក្នុងស្រុកពិតៗ សម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់បំផុត

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ