ផលិតករល្បី លោក ឆាយ បូរ៉ា ថានេះជាដំណឹងល្អសម្រាប់ផលិតករខ្មែរ ខណៈកម្ពុជាបញ្ឈប់ការផ្សាយរឿងថៃ

Share This

កាលពីយប់រំលងអធ្រាត្រវេលាម៉ោង ១២ យប់ ឈានចូលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងទាំងយប់ទៅកាន់បណ្តាស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ឱ្យបញ្ឈប់ការចាក់ផ្សាយភាពយន្តថៃគ្រប់ប្រភេទ ក្រោយពីការបង្ហោះសំណេររបស់សម្តេច ហ៊ុន សែន ក្នុងការពិចារណាការចាក់ផ្សាយខ្សែភាពយន្តថៃនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់។

ភ្លាមនោះដែរ ក្រោយពីការបង្ហោះសំណេរក្នុងការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និង បានចេញសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងព័ត៌មានហើយនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍នឹងការបង្ហោះសាររបស់ផលិតករភាពយន្ត និង ជាអ្នកនិពន្ធខ្មែរដ៏ល្បី គឺលោក ឆាយ បូរ៉ា ពាក់ព័ន្ធនឹងការផលិតភាពយន្តនៅកម្ពុជាផងដែរ។

ក្នុងនោះ ផលិតករភាពយន្តលោក ឆាយ បូរ៉ា បានរៀបរាប់ថា៖ «ជាដំណឹងល្អ សម្រាប់ផលិតករខ្មែរក្នុងដំណាក់កាលដំបូង។ តើយើងត្រូវធ្វើកិច្ចការអ្វីទៀត សម្រាប់ភាពយន្តខ្មែរ? នេះជាសំណួរដែលផលិតករទាំងអស់ត្រៀមគិត ត្រៀមធ្វើ។ ចំពោះប្រភេទរឿង ដែលដាក់បញ្ចាំងតាមរោងភាពយន្ត ភាគច្រើនសុទ្ឋសឹងតែប្រភេទរឿង រន្ឋត់ (ខ្មោច) ដែលទីផ្សារចំពោះរឿងប្រភេទនេះស្ទើរតែនៅទ្រឹង និង ថមថយចំនួនទស្សនិកជន ដែលជាហេតុនាំឱ្យទំហំសេដ្ឋកិច្ចភាពយន្តមានការធ្លាក់ចុះ។

តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ លើប្រទេសជិតខាង មានជាអាទ៌ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រទេសចិន។ល។ ការីកចំរើនក្នុងវិស័យភាពយន្តទៅបាន គឺអាស្រ័យប្រភេទភាពយន្តផ្សេងៗ ក្រៅពីប្រភេទរឿងខ្មោច គឺគេផ្តោត លើប្រភេទផ្សេងៗ មានដូចជា ៖ Thriller, Drama, Comedy, Romance, Action. ប្រភេទរឿង រន្ឋត់បច្ចុប្បន្នហាក់ដូចជាច្រើន​លើស​លប់​លើស​ពីសេចក្តីត្រូវការ និង មានភាពច្រំដែល តែវាជាសេរីភាពរបស់ផលិតករទេ។

ការគិតផលិតប្រភេទរឿងផ្សេងៗ អាចប្រឈមហានិភ័យច្រើន ដោយប្រឈមនឹងទីផ្សារថ្មី ទស្សនិកជនថ្មី ការមិនសូវគាំទ្រពីរោងភាពយន្តលើកាលវិភាគបញ្ចាំងជាដើម។ល។ តើយើងមានយុទ្ឋសាស្ត្រអ្វី ដើម្បទ្រទ្រង់វិស័យភាពយន្តខ្មែរ? នេះជាសំណួរដដែលៗរាប់ឆ្នាំមកហើយ។ សូមគាំទ្រប្រសាសន៍របស់សម្តេច»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ