នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ នឹងចែករំលែកបន្តគ្នា ករណីយុវជន ២ នាក់ ដែលបិទមុខស្លៀកពាក់ Power Rangers ត្រូវបានសមត្ថកិច្ច យកមកឣប់រំនៅប៉ុស្តិ៍។
ទាក់ទិនទៅនឹងរឿងនេះ បើតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ៖ «យុវជន ២ នាក់ ដែលបិទមុខស្លៀកពាក់ Power Rangers ប្រែកាយមិនទាន់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុករំដួល ឃាត់យកមកឣប់រំនៅប៉ុស្តិ៍ហើយ (ដំណឹងបឋម)»។
យ៉ាងណាមិញ នេះគ្រាន់ជាព័ត៌មានបឋម សម្រាប់មូលហេតុនៃការឃាត់ហៅមកអប់រំនេះ គឺពុំទាន់បានជ្រាបនៅឡើយទេ៕
ប្រភព ៖ សារព័ត៌មាន ហង្សតូច