នៅមុននេះបន្តិច កម្លាំងសមត្ថកិច្ច បានតាមចាប់អ្នកទោសជនជាតិវៀតណាម បានវិញហើយ បន្ទាប់ពីត្រូវបក្ខពួកបាញ់រំដោះ ពីតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។

តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា អ្នកទោសជនជាតិវៀតណាមម្នាក់ ដែលសង្ស័យជាមេខ្លោងល្បែងអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាប និង ចាប់ខ្លួនបានហើយ ក្រោយបក្ខពួក របស់គេ បានចូលទៅបាញ់រំដោះ កំឡុងពេលនាំចូលទៅក្នុងតុលាការខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ។


តាមប្រភពសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានដកហូតរថយន្តរបស់ក្រុមជនល្មើស ហើយបក្ខពួកផ្សេងទៀតកំពុងតាមយកបន្ត។សូមរំឭកផងដែរថា នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មានហេតុការណ៍ក្រុមឧក្រិដ្ឋជនមួយក្រុម បានចូលទៅបាញ់រំដោះអ្នកទោសដែលជាបក្ខពួករបស់ខ្លួន ពេលសមត្ថកិច្ចនាំអ្នកទោសចូលទៅតុលាការ ដើម្បីកាត់ទោស នៅចំណុចតុលាការខេត្តស្វាយរៀង៕
