នាពេលថ្មីៗនេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពភ្លៀងកក់ខែចាប់ពីថ្ងៃទី ១៨ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។
ក្នុងនោះ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ឱ្យបានដឹងថា ចាប់ពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលឡើងវិញ ដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ០,៧៥ ម៉ែត្រ។
ក្នុងនោះដែរ ក្រសួងធនធានទឹក និង ឧតុនិយម នឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ខណៈកន្លងមកភ្លៀងកក់ខែបានគ្របដណ្តប់លើ ២៥ រាជធានី/ខេត្ត និង ១៧៦ ស្រុក/ខណ្ឌ ក្នុងក្របខណ្ឌទូទាំងប្រទេស៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖