ប្រុងខ្លួនទៅ! ៧ ក្បាច់ វិធីកាច់ធ្មង់បុគ្គលិក Toxic ចូលចិត្តប្រើល្បិចរករឿងកូរក្រុមការងារនៅ Office ដូចស្នំឈ្លោះគ្នានៅដំណាក់ក្រោយ

Share This

កន្លែងធ្វើការអាចថាជាកន្លែងមួយប្រជុំដោយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន មានអត្តចរិត ពណ៌សម្បុរ និង ជាតិសាសន៍ខុសៗគ្នា។ ការចុះសម្រុងជាមួយក្រុមការងារគឺជាផ្នែកមួយដ៏សំខាន់ ដែលជួយឱ្យទំនាក់ទំនងការងារ និង ផលិតភាពការងារប្រកបទៅដោយរលូន តែយ៉ាងណាមិញ មិនថាក្រុមហ៊ុនធំប៉ុនណា ហោចណាស់នៅតែមានបុគ្គលិក Toxic ខ្លះតែងនាំរឿងចម្រូងចម្រាសដល់ក្រុមការងារ ជាពិសេសពូកែយករួចខ្លួនពេលមានបញ្ហា។ ជាការពិត ការដោះស្រាយជាមួយបុគ្គលិក Toxic នេះ អាចជាការលំបាក ប៉ុន្តែនេះជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយចំនួន ដែលអ្នកសាកប្រើបានធានាទទួលផលគាប់ចិត្ត។

១. កំណត់ឥរិយាបថរបស់បុគ្គលិក Toxic ឱ្យបានច្បាស់

អ្នកអាចកំណត់ពីបញ្ហាអវិជ្ជមានរបស់ពួកគេ ដូចជា ការនិយាយដើម លួចខ្ជិល ការរំខានបំពាន ឬ ការប្រើឧបាយកលអ្វីមួយដើម្បីកូរក្រុមការងារ ឱ្យបានច្បាស់ដោយការសង្កេតមើលស្ងាត់ៗ បើនៅពេលគេចាប់ផ្តើមធ្វើសកម្មភាពទាំងនោះមករំខានអ្នក ឬ ក្រុមការងារ អ្នកអាចបកអាក្រាតគេបានកណ្តាលចំណោមជាមួយនឹងការពិតដែលអ្នកបានដឹងនោះ។

២. ដោះស្រាយបញ្ហាដោយផ្ទាល់

បើអ្នកនៅមានការរាប់អានខ្លះ អ្នកអាចរកពេលសន្ទនាឯកជនណាមួយនិយាយលើកឡើងពីអាកប្បកិរិយារបស់ពួកគេច្បាស់ៗឱ្យគេបានដឹងខ្លួន ដោយលើកជាឧទាហរណ៍ជាក់លាក់ និង ផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេនៅកន្លែងធ្វើការ។ ការធ្វើបែបនេះក៏អាចឱ្យគេបានដឹងខ្លួនខ្លះពីអ្វីដែលពួកគេបានធ្វើកន្លងមក។

៣. លើកទឹកចិត្តឱ្យមានការឆ្លុះបញ្ចាំងខ្លួនឯង

ត្រង់នេះ អ្នកអាចសួរសំណួរបើកចំហត្រង់ទៅត្រងមកដោយកុំខ្លាចចិត្ត ដើម្បីជួយពួកគេស្គាល់ពីអាកប្បកិរិយារបស់ខ្លួនពួកគេកាន់តែច្បាស់ ហើយអ្នកក៏អាចផ្តល់មតិស្ថាបនា និង ដំណោះស្រាយដ៏ល្អណាមួយឱ្យពួកគេ ដើម្បីឈ្នះៗទាំងអស់គ្នា។

៤. ផ្តល់ការគាំទ្រ និង ការបង្វឹក

សាកគិតមើល៍ បើអ្នកឃើញបុគ្គលិក Toxic ទាំងនោះកូរអ្នក ហើយអ្នកចង់ឈ្នះដែរដោយរកវិធីក្ដៅទប់ទល់វិញ នោះមិនខុសអីនឹងគេថាអ្នកជាបុគ្គលិក Toxic ដែរទេ ប៉ុន្តែបើអ្នកប្តូរវិធីក្ដៅមកជាការផ្តល់មិត ឬ ណែនាំដល់ពួកគេ អាចជាការល្អប្រសើរវិញ។ ពិតណាស់ ប្រសិនជាអ្នកឃើញពួកគេមានអាកប្បកិរិយាឃ្លាតឆ្ងាយពីជំនាញក្នុងពេលបំពេញការងារ អ្នកប្រញាប់ដាស់តឿនគេភ្លាម ដោយការលើកទឹកចិត្តឱ្យពួកគេមកអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អឡើងវិញ ហើយរកវិធីដោះស្រាយទំនាស់ជាមួយគ្នា នោះទើបកន្លែងធ្វើការមិនក្លាយជាវាំងដំណាក់ក្រោយ។

៥. ចាប់ភស្តុតាង ឬ ឯកសារគ្រប់យ៉ាង

បើបុគ្គលិក Toxic ទាំងនោះមិនព្រមសហការ នៅតែប្រើចរិតពីផ្ទះមកធ្វើការកូរគេដដែល អ្នកគួរទុកផ្លូវក្រោយមួយសម្រាប់ខ្លួនឯងគឺប្រមូលភស្តុតាង និង រក្សាកំណត់ហេតុ ឬ ការសន្ទនាណាមួយដែលអ្នកបានដឹងពីបំណងពួកគេចង់កូរក្រុមការងារឱ្យជាប់ក្នុងដៃ ហើយជូនដំណឹងនោះទៅប្រធានផ្នែកដើម្បីដោះស្រាយ។

៦. អនុវត្តវិធានការវិន័យប្រសិនបើចាំបាច់

ប្រសិនបើពួកគេធ្វើឱ្យបញ្ហានៅតែបន្តកើតមាន សូមអ្នកកុំបន្តទុកមុខឱ្យទៀតអី ដោយអ្នកអាចជូនដំណឹងទៅផ្នែកធនធានមនុស្ស (HR) ដើម្បីរកដំណោះស្រាយ ឬ ដើម្បីឱ្យ HR អនុវត្តវិធានការវិន័យដុសក្អែលបុគ្គលិក Toxic នេះចេញម្តង។

៧. ស្នើសុំឱ្យបញ្ឈប់ពីការងារ

ប្រសិនបើអាកប្បកិរិយាពួកគេនៅតែបង្កផលប៉ះពាល់ដល់ក្រុមការងារ និង កន្លែងធ្វើការមិនផ្លាស់ប្តូរដដែល កុំពិចារណាយូរទៀតអី ការស្នើសុំបញ្ចប់ការងារអាចជាជម្រើសដ៏ល្អបំផុតសម្រាប់សីលធម៌ និង ផលិតភាពរបស់ក្រុមការងារទាំងមូល៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ថ្មីចែស! ស្ត្រីតែវ៉ាន់ម្នាក់ចង់បានលុយខ្ចីវិញ លួចផ្តិតយកក្រយៅដៃសពបន្លំធ្វើកុងត្រាក្លែងក្លាយ ដើម្បីទារលុយគ្រួសារសព

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

នារីម្នាក់រំសាយមង្គលការចោល តែឱ្យថ្លៃទឹកដោះទៅខាងប្រុសវិញមិនគ្រប់ ព្រោះកាត់ថ្លៃឱបគ្នាពេលថត Pre-Wedding

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ព័ត៌មានបន្ថែម

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

បុគ្គលិកក្នុងអូហ្វីស​ រហ័សនាមខ្យល់ព្យុះ ចូលចិត្តណាស់ប៉ែងជើងគេឯង បើកំពុងជួប ប្រញាប់ប្រើវិធីនេះតទល់ភ្លាម!

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

វិលមុខជាងដំណាក់ក្រោយទៀត! ធ្វើមេគេបើមិនចោលចរិតឆេវឆាវចេញ នឹងជួបបញ្ហាធំ ៤ នេះ ធ្វើការមិនចុះជាមួយថ្នាក់ក្រោមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ