ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់តារាកំប្លែង អ្នកនាង ខ្ញុង ច្បាស់ជាបានជ្រាបខ្លះៗមកហើយថា មុននឹងរៀបការសាងគ្រួសារនឹងតារាកំប្លែង នាយ កៃដរ គឺតារាកំប្លែងស្រីរូបនេះ ក៏ធ្លាប់មានចំណងអាពាហ៍ពិពាហ៍ទទួលបានកូនប្រុសម្នាក់រួចហើយដែរ។
យ៉ាងណាមិញ ក្រោយបែកបាក់ចំណងអាពាហ៍ពិពាហ៍ទី ១ អ្នកនាង ខ្ញុង ក៏បានជួបលោក កៃដរ និង បានរៀបការកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩។ ក្នុងនោះ ក្រោយរៀបមង្គលការបានប្រមាណ ១ ឆ្នាំ អ្នកនាង ខ្ញុង និង លោក កៃដរ ក៏ទទួលបានចំណងដៃកូនប្រុស ១ រូប ហើយថ្មីៗកន្លងទៅនេះ តារាកំប្លែងរូបនេះ ក៏បានប្រកាសដំណឹងកំពុងពពោះកូនទី ៣ ផងដែរ ដែលជាកូនស្រី។
ក្នុងនោះដែរ ស្របពេលកំពុងពពោះប្រមាណជាង ៦ ខែ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញតារាស្រី ខ្ញុង កាន់តែប្រឹងប្រែងរកស៊ីបន្ថែមទៀត ទៅលើមុខរបរការលក់ផ្អក ប្រហុក ត្រីងៀត អាហារផ្សេងៗ និង ប្រូម៉ូតផលិតផលដើម្បីរកចំណូល។ ម្យ៉ាងវិញទៀត ថ្មីៗនេះ ខ្ញុង ក៏បានបន្ថែមរបរថ្មីដោយដាក់លក់សង្វាក់នៅមុខផ្ទះតែម្តង៕