នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលវះកាត់កុមារ ហៅថាពេទ្យគៀនឃ្លាំង បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា ខាងមជ្ឈមណ្ឌលនឹងមានក្រុមគ្រូពេទ្យជំនាញមកពីហុងកុង នឹងផ្តល់ជូន ការពិនិត្យព្យាបាល និង វះកាត់ជូនចំពោះអ្នកជំងឺមានបញ្ហាដៃ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែ តុលា ឆ្នាំ ២០២៥ ខាងមុខនេះ។
មជ្ឈមណ្ឌលវះកាត់កុមារ បានបន្ថែមឱ្យដឹងថា ការផ្ដល់ជូនការពិនិត្យព្យាបាល និង វះកាត់នេះ គឺជូនចំពោះអ្នកជំងឺដែលមានបញ្ហាផ្នែកដៃចំនួន ៤ រួមមាន ៖
១. មានបញ្ហានៅផ្នែកពិការដៃ
២. ម្រាមដៃជាប់គ្នា
៣. ម្រាមលើស
៤. ដៃបត់មិនបាន។
សម្រាប់បងប្អូនដែលមានបញ្ហាខាងលើ អាចអញ្ជើញទៅកាន់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លំាង ស្ថិតនៅលើផ្លូវ៦អា ក្នុងភូមិគៀនឃ្លំាង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬអាចទូរស័ព្ទសាកសួរព័ត៌មានតាមរយៈលេខ 023430202 / 012807679៕