ប្រាប់តៗផង! ចាប់ពីស្អែក នៅភ្នំពេញនឹងបិទផ្លូវម្ខាង ត្រង់ចំណុចនេះជាបណ្តោះអាសន្ន ដល់ពាក់កណ្ដាលខែឧសភា

Share This

នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឱ្យបានដឹងថា រដ្ឋបាលរាជធានី នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និង បើកម្ខាង ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការបិទផ្លូវម្ខាងបណ្ដោះអាសន្ននេះ គឺដើម្បីអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និង ប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រ x ៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ ៥៩៨ និង ប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រូបតំណាង

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និង បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ យោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និង ផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និង មេត្តាពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបានភ្ជាប់មកជាមួយនៅខាងក្រោម៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ពលរដ្ឋថៃ នៅស្រះកែវ ប្រមូលគ្នាមកតវ៉ាទាំងទន្ទឹងទិស ស្រែកដេញពលរដ្ឋខ្មែរជាម្ចាស់ស្រុក ចេញដោយមិនរអៀសមាត់

ចេញមកបាតផ្សារម្នាក់ទៀតហើយ! Influencer ថៃម្នាក់ ណែនាំឱ្យទាហានថៃបាញ់ទឹកលូបង្គន់ដាក់ប្រជាពលរដ្ឋខ្មែរ ដែលតវ៉ារើបន្លាលួសចេញ

វង្វេងធ្ងន់ធ្ងរ! រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចេញបញ្ជាឱ្យចាត់ការតាមច្បាប់ចំពោះប្រជាជនខ្មែរ ដែលបានតវ៉ារើបន្លាលួសចេញនៅឃុំអូរបីជាន់

រសៀលនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី បានចុះសង្កេតទីតាំងជាក់ស្ដែង ចំណុចភូមិជោគជ័យ

ឃើញខ្មែរស្រុះដៃគ្នាល្អ ក៏ធ្វើតាម! ថ្ងៃនេះ ទាហានថៃ បានប្រមូលប្រជាជនថៃ និង ប្រើឱ្យពួកគេឈរស្រែកតវ៉ា ទល់មុខភូមិសាស្ត្រតំបន់អូរបីជាន់

សាលារៀនឯកជននៅថៃ បានបិទទ្វារបណ្តើរៗ ព្រោះគ្មានសិស្សចូលរៀន ដោយសារឪពុកម្ដាយគ្មានលទ្ធភាពបង់លុយ

អ្នកគ្រូណាលីបង្ហើបត្រួសៗ បើចង់ឱ្យខ្មែរយើងខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាជនមានជីវភាពល្អប្រសើរ យើងគួរចាប់ផ្ដើមធ្វើរឿង ៤ យ៉ាងនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ