នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៥ នាក់។
តាមការជូនដំណឹងពីទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរពេទ្យផ្ទាល់ បានប្រកាសជ្រើសរើសបុគ្គលិកចំនួន ៧ ផ្នែកដូចតទៅ ៖
– វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ៣ រូប
– គិលានុបដ្ឋាក ១៣ រូប
– វេជ្ជបណ្ឌិតឯកទេសវះកាត់មុខមាត់ ឆ្អឹងថ្គាម ១ រូប
– អ្នកបដិសណ្ឋារកិច្ច ២ រូប
– ឱសថការីឯកទេសវេជ្ជជីវសាស្ត្រ ១ រូប
– ភ្នាក់ងារបញ្ជូនជំងឺ ៣ រូប
– អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ២ រូប
សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចយកពាក្យទៅដាក់នៅការិយាល័យរដ្ឋបាល និង បុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥៕