កាលពីកន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីការកែតម្រូវអាសយដ្ឋាន ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ជាក់ស្ដែង ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ឱ្យបានដឹងថា អាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចកែតម្រូវតាមអាសយដ្ឋានបច្ចុប្បន្នបាន ក្នុងករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះផុតសុពលភាព ឬជិតផុតសុពលភាពក្រោម ១៨០ថ្ងៃ ដោយនៅពេលមកថតធ្វើថ្មី ភ្ជាប់មកជាមួយនូវឯកសារ ២ មុខរួមមាន ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុត ឬ ជិតផុតសុពលភាពក្រោម ១៨០ ថ្ងៃ
២. សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ដែលមានអាសយដ្ឋានបច្ចុប្បន្នថ្មី។
យ៉ាងណាមិញ លោកអ្នកអាច Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ ដែលមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕