ប្រឡូកសិល្បៈជិត ១០ ឆ្នាំ នួន សុធារ័ក្ស នៅតែរក្សាភាព Single ខណៈមិត្តរួមជំនាន់មានគូសឹងអស់

Share This

ប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀងខ្មែរ ប្រាកដជាបានស្គាល់ នួន សុធារ័ក្ស មិនខាន ដោយរូបគេគឺជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ២ កាលពីឆ្នាំ ២០១៦ តែយ៉ាងណាកាលណោះ រូបគេមិនបានទទួលជ័យជម្នះឡើយ ដោយបានត្រឹមវគ្គផ្តាច់ព្រ័ត្រ ៣ នាក់ចុងក្រោយប៉ុណ្ណោះ។

ទោះជាមិនបានឈ្នះពានរង្វាន់ក្តី ប៉ុន្តែបន្ទាប់ពីប្រឡងចប់ បេក្ខជនឆ្នើម នួន សុធារ័ក្ស ត្រូវបានគេដឹងថាក្លាយជាតារាចម្រៀងអាជីពជាប់កុងត្រាក្នុងផលិតកម្មរស្មីហង្សមាស តាំងពីពេលនោះរហូតមកទល់បច្ចុប្បន្ននេះផងដែរ។

បើគិតមកទល់បច្ចុប្បន្ន នួន សុធារ័ក្ស បានក្លាយជាតារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស ប្រមាណជិត ១០ ឆ្នាំមកហើយ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រូបគេក៏បានកសាងប្រជាប្រិយភាពឱ្យកាន់តែមានឈ្មោះបោះសំឡេងល្បីមិនស្ទើរដែរ។

យ៉ាងណាមិញ ស្របពេលកំពុងបំបុកខ្លួនឱ្យកាន់តែមានឈ្មោះល្បីក្នុងវិថីសិល្បៈនោះ មហាជនអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះ ក៏បានកត់សម្គាល់ឃើញពីភាពប្រែប្រួលរបស់រូបគេផងដែរ ដោយគេបានចាប់អារម្មណ៍ឃើញ នួន សុធារ័ក្ស ផ្លាស់ប្តូររូបរាងកាន់តែបែកសាច់ទ្រលុកទ្រលន់ជាងមុន ខុសឆ្ងាយពីពេលដែលតារាចម្រៀងរូបនេះកំពុងប្រកួតប្រជែងក្នុងកម្មវិធី Cambodian Idol។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ រូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀង នួន សុធារ័ក្ស ខណៈចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការរបស់ពិធីការិនី សុភ័ក្រ កុសុម៉ា នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានបង្ហាញយ៉ាងច្បាស់ថាតារាចម្រៀងរូបនេះនៅតែរក្សាគីឡូធ្ងន់ដដែល ប៉ុន្តែតាមរយៈរូបភាពដែលឃើញបង្ហោះនេះដែរ មើលទៅ នួន សុធារ័ក្ស មានភាពសមសួន និង ឃ្យូតមួយបែបទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺតារាចម្រៀង នួន សុធារ័ក្ស មកដល់ពេលនេះនៅតែមិនទាន់មានគូស្នេហ៍នឹងគេ ខណៈមិត្តរួមជំនាន់ម្នាក់ៗមានគូ និង ខ្លះបានរៀបការសាងគ្រួសារស្ទើរអស់ទៅហើយ។ ទោះជាមានការប្រែប្រួលរូបរាង និង នៅ Single យ៉ាងណាក្តី ប៉ុន្តែបើងាកទៅមើលសមត្ថភាពច្រៀង និង ទេពកោសល្យសិល្បៈរបស់តារាចម្រៀងរូបនេះ នៅតែខ្លាំង និង តែងទទួលបានការគាំទ្រច្រើនពីមហាជនដដែល៕

-រូបភាពពេល នួន សុធារ័ក្ស កំពុងប្រឡង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

មិនអាចចូល Top បាន តែ សារ៉ាន់ គឹមឡាង ប្រឹងប្រែងខ្លាំង រហូតអ្នកគាំទ្រកម្ពុជាលាន់មាត់បែបនេះ

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

បង្ហាញអតីតកាលមួយរបស់ ចាន់ គង្ការ កាលពី ១០ ឆ្នាំមុន ពាក់ព័ន្ធវិស័យបវរកញ្ញាដែលអ្នកគាំទ្រមិនធ្លាប់ដឹង

តស់! មកដឹងចំណុចពិសេសៗរបស់សមាជិកក្រុមចម្រៀង 4T ម្នាក់ៗសុទ្ធតែមិនធម្មតា

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

អ្នកម៉ាក់រឹងមាំ! ៦ ឆ្នាំ ផាន់ ផាត់ណា ដើរតួនាទីជាម្តាយផងឪពុកផង មើលថែកូនប្រុសតែមួយយ៉ាងល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ