ក្នុងសម័យកាលឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប និង ជឿនលឿននឹកស្មានមិនដល់ ស្របពេលដែលមានជនខិលខូចមួយចំនួនបានប្រើប្រាស់ល្បិចកលយកបច្ចេកវិទ្យាធ្វើជាការឆបោកយកប្រាក់ទៅវិញ ខណៈកន្លងមកយើងសង្កេតឃើញមានកើតឡើងជាច្រើនករណីផងដែរ។

ដូច្នេះហើយ ដើម្បីចៀសវាងមានបញ្ហានៅលើអ៊ីនធើណែត ថ្មីៗនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចែករំលែកពីគន្លឹះសំខាន់ៗ ៦ ចំណុច ដើម្បីរក្សាសុវត្ថិភាពលើអ៊ីនធឺណិត ចៀសវាងមានបញ្ហាខាតលុយកាក់ និង ពេលវេលា ដែលមានដូចជា ៖
១. ត្រូវពិនិត្យមើលតំណភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់
២. ពិនិត្យអាស័យដ្ឋានអ៊ីម៉ែលឱ្យបានច្បាស់លាស់
៣. ជៀសវាងការតម្លើងកម្មវិធីគ្មានប្រភពច្បាស់លាស់
៤. ជ្រើសរើសពាក្យសម្ងាត់វែង និង ស្មុគស្មាញ
៥. ទិញទំនិញនៅក្នុងគេហទំព័រដែលអាចទុកចិត្តបាន
៦. ធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ៕




