ប្រវត្តិ អ្នកឧកញ៉ា ហេង ឡុង វិនិយោគិនខ្មែរដ៏លេចធ្លោ ជាម្ចាស់ក្រុមហ៊ុនធំៗ ៥ ក្នុងវិស័យកសិកម្មនៅកម្ពុជា

Share This

បើតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ហេង ឡុង ត្រូវបានគេស្គាល់ជាវិយោគិនខ្មែរដ៏ល្បីល្បាញ និង លេចធ្លោមួយរូបនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ ១៩៥៥ នៅខេត្តព្រៃវែង និង បានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។

ក្រៅពីមានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា  អ្នកឧកញ៉ាជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖

១. ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល (Long Sreng International Co. Ltd)  ដែលបានវិនិយោគលើចម្ការកៅស៊ូលើផ្ទៃដីចំនួនជាង ៧.០០០ ហិកតា និង ចម្ការចេកលើផ្ទៃដីចំនួន ១.៥០០ ហិចតា ហើយក៏ជាក្រុមហ៊ុនកៅស៊ូក្រែបឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

២. ក្រុមហ៊ុន បឹងកេត ផ្លេនធីង និង អ៊ិនដាសស្ទ្រៀល (Boeung Ket Plating & Industrial Co., Ltd.) ដែលវិនិយោគលើដំណាំស្វាយស្រស់សម្រាប់បម្រើការនាំចេញ។

៣. ក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន (Long Sreng Hua Jian Agriculture Development Co., Ltd.) ដែលមានជំនាញក្នុងការដាំចេក និង​ មានចម្ការចេកអំបូងលឿងលើផ្ទៃដីចំនួន ៧០០ ហិកតាសម្រាប់បម្រើការនាំចេញ។

៤. ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី (Boeung Ket Packaging Factory Co., Ltd.) ដែលផលិតកេសក្រដាស និង ថង់ផ្លាស្ទិកគ្រប់ប្រភេទ។

៥. ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត។

ក្រៅពីការកិច្ចការជំនួញ និង វិនិយោគ ដែលជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និង បង្កើតការងារដល់ប្រជាជនជាច្រើនពាន់នាក់ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និង ពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្សធម៌។

អ្នកឧកញ៉ា ហេង ឡុង ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ