ប្រវត្តិការសិក្សាមិនធម្មតា! ជំទាវឧកញ៉ា កង លាប នាយកគ្រប់គ្រង និង ជាមេធាវីនៃក្រុមហ៊ុនច្បាប់ និង ពន្ធដារឈានមុខគេនៅកម្ពុជា

Share This

ពិតណាស់! ពាក្យថា «ស្ត្រីបង្វិលជើងក្រានមិនជុំ» លែងមានទៀតហើយនៅក្នុងសម័យបច្ចុប្បន្ន។ ស្ត្រីសម័យនេះ ប្រឡូកការងារ កាន់កាប់សុទ្ធតែមុខតំណែងធំៗ ជាអ្នកដឹកនាំ ជាស្ថាបនិក ហើយក៏ធ្វើធុរកិច្ច និង ចូលរួមសកម្មភាពសង្គមនានា នាំភាពអស្ចារ្យជាទីមោទក។ ជាក់ស្តែង ដូចជា ជំទាវឧកញ៉ា កង លាប ថ្វីបើជាស្ត្រីមែនពិត ប៉ុន្តែលោកជំទាវមានចំណេះដឹងខ្ពង់ខ្ពស់ និង ប្រឡូកការងារខ្លាំង មិនចាញ់បុរសឡើយ។

ជំទាវឧកញ៉ា កង លាប ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និង ជានាយកគ្រប់គ្រង និង មេធាវី នៃក្រុមហ៊ុន ក្រុមមេធាវី អេច.អឹម.អិល & ខន់សាល់ថិន (HML Law Group & Consultants) និង ក្រុមហ៊ុន អេចអិមអិល សាត ខនសាល់ធីង (HML XAT Consulting CO., Ltd) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ និង ពន្ធដារប្រកបដោយវិជ្ជាជីវៈខ្ពស់ និង ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។

ជំទាវឧកញ៉ា គឺជាមេធាវីមួយរូបពោរពេញដោយបទពិសោធ និង មានវិជ្ជាជីវៈខ្ពស់ ដោយអាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និង ចិនយ៉ាងស្ទាត់ជំនាញ  និង បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រ, បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី, វិញ្ញាបនបត្របញ្ជាក់ការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ, វិញ្ញាបនបត្រអ្នកបច្ចេកទេសគណនេយ្យ។ល។

ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក ជំទាវឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និង សប្បុរិសធម៌នានា ដោយរួមចំណែកជួយរាជរដ្ឋាភិបាល តាមរយៈការខិតខំប្រឹងប្រែងជួយក្នុងវិស័យច្បាប់ និង ពន្ធដារ ក្នុងតួនាទីជាមេធាវីឱ្យអគ្គនាយកដ្ឋានពន្ធដារ អនុប្រធានមេធាវីស្ម័គ្រចិត្តក្នុងក្រុមប្រឹក្សានីតិកម្ម ប្រចាំក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារជំរុញ និង ពង្រឹងអនុលោមភាពក្នុងក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ស្ថាបនិក និង សមាជិកក្រុមប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាជាដើម។

លើសពីនេះទៀត ជំទាវឧកញ៉ាបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក តាមរយៈការចូលរួមឧបត្ថម្ភជូនរាជរដ្ឋាភិបាលសម្រាប់ការទិញវ៉ាក់សាំងការពារកូវីដ-១៩ ការចូលរួមឧបត្ថម្ភកាកបាទក្រហមកម្ពុជា ការចូលរួមឧបត្ថម្ភសម្រាប់សកម្មភាពនានារបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់សង្គម និង វិស័យព្រះពុទ្ធសាសនាជាដើម៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ