នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកែសម្រួលពេលវេលា លៀសហាលកំពង់ចាម ១,០០០ ម៉ែត្រ និង ជូនដំណឹងពីការផ្ដល់ជូនសេវា WiFi ដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តបានបញ្ជាក់ឱ្យបានដឹងថា ដោយផ្អែកតាមស្ថានភាពអាកាសធាតុ ការដាក់បង្ហាញលៀសហាលនឹងត្រូវកែសម្រួលពេលវេលា ចាប់ផ្តើមពីវេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់តទៅវិញ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ ដដែល ខណៈលៀសហាលកំពង់ចាមនេះ នឹងរៀបចំចាប់ពីមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និង បត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាមដដែល។
ដោយឡែក រដ្ឋបាលខេត្តក៏បានរៀបចំផ្តល់សេវា WiFi ដោយឥតគិតថ្លៃ ផ្តល់ជូនរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស គឺមានឈ្មោះ «Sangkran KPC-2569»៕