ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

Share This

សារព័ត៌មាន South China Morning Post បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសចិន ដែលប្រពន្ធចុងហ៊ានបោះលុយជាថ្នូរឱ្យប្រពន្ធដើមលែងប្តី ដើម្បីឱ្យខ្លួនឯងបានក្លាយជាប្រពន្ធពេញសិទ្ធិ។

តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីបានរៀបការជាមួយនឹងប្រពន្ធដើមតាំងពីឆ្នាំ ២០១៣ ដោយមានកូនពីរនាក់ជាចំណងដៃ។ ក្រោយមកបុរសជាប្តីក៏បានទៅលួចមានប្រពន្ធចុងដែលជាដៃគូរកស៊ីរបស់ខ្លួន ថែមទាំងមានកូនប្រុសម្នាក់ជាមួយគ្នាទៀត។

អ្វីដែលគួរឱ្យហួសចិត្តនោះ គឺស្រ្តីជាប្រពន្ធចុងបានស្នើជាលុយថ្នូរចំនួន ២ លានយ័ន ដែលស្មើប្រមាណ ២៧​ ម៉ឺនដុល្លារឱ្យទៅប្រពន្ធដើម ដើម្បីឱ្យនាងលែងលះជាមួយប្តី ហើយខ្លួនឯងបានក្លាយជាប្រពន្ធពេញសិទ្ធិ។ ក្នុងនោះ ប្រពន្ធចុងបានឱ្យប្រាក់ចំនួន ១៦ ម៉ឺនដុល្លារទៅឱ្យប្រពន្ធដើមសិន ចំណែកឯនៅសល់នាងនឹងឱ្យតាមក្រោយទៀត នៅពេលដែលលែងលះរួចរាល់។

យ៉ាងណាមិញ នៅពេលដែលប្រពន្ធចុងប្រគល់លុយឱ្យហើយ កន្លងទៅមួយឆ្នាំ ប្រពន្ធដើមនៅតែមិនទាន់លែងលះប្តី ទើបប្រពន្ធចុងក៏បានប្តឹងតុលាការដើម្បីទារលុយចំនួន ១៦ ម៉ឺនដុល្លារនោះមកវិញ តែត្រូវតុលាការបដិសេធដោយអះអាងថាសំណូករបស់នាងប្រពន្ធចុង គឺជាការបំពានសីលធម៌សង្គម៕

ប្រភព៖ Kapook

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មានឱកាសសហការនឹងរៀមច្បងលើកដំបូង ពេជ្រ សូលីកា បន់ស្រន់ឱ្យទំនាក់ទំនងនឹង សុគន្ធ និសា ឋិតថេរបែបនេះរហូតទៅ

មិនលែងសើចទេ! ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់នៅចិន ធ្លាក់ខ្លួនឈឺខូចគ្រឿងក្នុងធ្ងន់ធ្ងរ ក្រោយមានទម្លាប់ចូលដេកយប់ជ្រៅពេក

ទ្រាំបន្តិចនឹងឆ្លងកាត់វាបានហើយ! ភរិយា​ KingChi ឈឺធ្ងន់លើកនេះ កាន់តែមើលឃើញពីការលះបង់របស់ស្វាមីចំពោះខ្លួន

លេងឈុតធំ! ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

ពុ..ទ្ធោអើយ! គ្រាន់តែកូនស្រីអត់លាងចាន ឪពុកខឹងច្រឡោតវា-យធ្វើបាប រហូតនាងទ្រាំមិនបានរត់ចេញពីផ្ទះទាំងរ-បួ-សពេញខ្លួន

ព័ត៌មានបន្ថែម

នាំទុក្ខដាក់ខ្លួន! Influencer ម្នាក់ ធ្វើវីដេអូដើរយកស៊ឺរ៉ាំងចាក់ថ្នាំទទេ ចាក់បន្លាចអ្នកដើរតាមផ្លូវ មានអីត្រូវប៉ូលិសចាប់ដាក់គុក

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

ហួសចិត្ត! ដុកទ័រម្នាក់នៅអង់គ្លេស កំពុងវះកាត់អ្នកជំងឺសុខៗ នឹកឃើញចង់ក៏សុំសម្រាកមួយភ្លែត រួចអូសដៃពេទ្យស្រីឡើងឋានសួគ៌ស្ងាត់ៗ

អ្នកស្រាវជ្រាវជប៉ុន បង្កើតទឹកអប់ថ្មីយកក្លិនចេញពីកូនង៉ែតទើបកើត មានអីលក់ដាច់អស់ៗពីស្តុក

ឱ្យរាង! ចេញ Date ថ្ងៃដំបូង ពួយនាំគ្រួសារជាង ២០ នាក់ទៅដែរ មានអីខាងប្រុសធ្វើស៊ីឱ្យចេញលុយខ្លួនឯង អស់ជិត ៣ ពាន់ដុល្លារ

សល់ ៤ ថ្ងៃទៀតសែនព្រះខែ! នៅចិនច្នៃនំសែនលោកខែថ្មី រសជាតិចង្រិត អ្នកញ៉ាំរួចផ្ដាំថា បើមិនបានសាក អាចនឹងស្ដាយក្រោយ

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

ចោរអំបុកអំបែង ចូលលួចក្នុងផ្ទះគេ ស្រាប់តែភ្លាត់ស្នៀតជាប់ជើងនឹងបង្អួចឆ្កឹងរាប់ម៉ោង ដល់វេទនាខ្លាំងទ្រាំលែងបានអង្វរម្ចាស់ផ្ទះឱ្យចាប់ទៅប៉ុស្តិ៍ប៉ូលិស

ស្វែងរកព័ត៌មាន​ ឬវីដេអូ