នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ មានករណីមួយនៅប្រទេសថៃ ដែលប្តីបានបើកឡានជ្រុលទៅបុកប្រពន្ធដែលកំពុងដើរ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង។
ហេតុការណ៍មួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលចោមរោមមើលពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះដោយអារម្មណ៍តក់ស្លុតបំផុត ហើយមិនយូរប៉ុន្មានសមត្ថកិច្ចក៏បានមកដល់ចំណុចកើតហេតុដើម្បីវាស់វែងដែរ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅទីក្រុងបាងកក ដោយបុរសជាប្តីបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានបើកឡានជ្រុលទៅបុកប្រពន្ធដែលកំពុងតែដើរពិតមែនដោយច្រឡំជាន់ហ្គ៊ែ គិតថាជាហ្រ្វាំង មិនមានចេតនាអ្វីឡើយ តែយ៉ាងណាក៏ដោយបុរសរូបនេះ ក៏ត្រូវអាជ្ញាធរឃាត់ខ្លួនទៅសួរនាំបន្តទៀត និង ដំណើការក្តីទៅតាមផ្លូវច្បាប់៕
ប្រភព៖ MATICHON