ហេតុការណ៍រញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ បានបណ្តាលឱ្យអគារ ៣០ ជាន់មួយកន្លែងនាទីក្រុងបាងកក ប្រទេសថៃ បានរលំស្រុតទាំងស្រុងនូវអគារ ដែលជាអគារសវនកម្មហិរញ្ញវត្ថុ ដែលមិនទាន់សាងសង់ហើយ ដោយជនរងគ្រោះភាគច្រើនសុទ្ធតែជាកម្មករសំណង់ដែលធ្វើការនៅទីនោះ។

យ៉ាងណាមិញ មានមនុស្សច្រើនណាស់ ដែលបានមកឈរសម្រក់ទឹកភ្នែក រង់ចាំអាជ្ញាធរជួយសង្រ្គោះសាច់ញាតិ ឬមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ក្នុងនោះដែរ មានបុរសវ័យ ៥០ ឆ្នាំម្នាក់ បានមកឈររង់ចាំភរិយារបស់ខ្លួនទាំងដាច់បាយដាច់ទឹក ហើយបានរៀបរាប់ឱ្យដឹងថា ប្រពន្ធកំពុងតែមានពោះធំ ៤ ខែ ហើយទើបតែចូលធ្វើការជាអ្នកកាន់ឯកសារនៅជាន់ទី ៤ នៃអគារនេះមិនទាន់បាន ១ ឆ្នាំនៅឡើយទេ។ នៅថ្ងៃកើតហេតុ ប្រពន្ធបានខលប្រាប់ថាអគាររង្គើណាស់ ហើយទាក់ទងលែងកើត ក្រោយមកក៏ឃើញព័ត៌មានអគាររលំ ទើបរត់មករកប្រពន្ធ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ឃើញនាងនោះទេ។

ដោយឡែក បុរសវ័យចំណាស់រូបនេះ បានឈរចាំប្រពន្ធតាំងពីថ្ងៃកើតហេតុមិនទៅណាឡើយ បាយទឹកក៏មិននឹកនា ថែមទាំងមិនសម្រាកទៀត ព្រោះតែនឹកដល់ប្រពន្ធ និងកូនស្រីក្នុងផ្ទៃដែលមិនទាន់ឃើញពន្លឺថ្ងៃនៅឡើយ។ ចំណែកមហាជនឃើញហើយ ក៏ក្តុកក្តួលមិនចាញ់គ្នា ហើយម្នាក់ៗក៏បានបន់ស្រន់ឱ្យបុរសរូបនេះបានជួបជុំគ្នាជាមួយប្រពន្ធកូនវិញផងដែរ៕



ប្រភព៖ Ejan