ប៊ី សុធារី ស្ត្រីខ្មែរដំបូងក្នុងប្រវត្តិសាស្ត្របវរកញ្ញាកម្ពុជា ធ្លាប់ប្រកួតច្រើនជាងគេ ហើយតស៊ូបំផុតដើម្បីកេរ្តិ៍ឈ្មោះកម្ពុជាបានទៅឆាកអន្តរជាតិ

Share This

ក្រោយរឿងព្យុះភ្លៀងពីកម្មវិធី MGI បានបញ្ចប់ស្ងប់ស្ងាត់ ឥឡូវនេះ ប៊ី សុធារី បានបង្ហោះសារប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលនាងនឹងត្រលប់មកដាក់ពាក្យប្រកួតជាថ្មី  ក្នុងកម្មវិធី Miss Cosmo Cambodia 2025។ ជាការសាទរសម្រាប់ការត្រលប់មកវិញ «ប្រជាប្រិយ» សូមលើកពីប្រវត្តិ ក៏ដូចជាបទពិសោធរបស់នាងនៅក្នុងវិស័យកម្មវិធីប្រកួតសម្រស់ រាប់ចាប់តាំងពីពេលនាងចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន។

ការ​ដាក់ពាក្យ​ចូលរៀន​ដើរ​ម៉ូដ​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ​មួយ​នៅ​ទី​ក្រុងភ្នំពេញ​ទឹកដី​កំណើត​របស់​ខ្លួន​ ​គឺជា​ដំណើរ​ដើមទង​នៃ​ការ​ចាប់ផ្តើម​បោះជំហាន​លើ​វិ​ស័​យ​ប្រកួត​សម្រស់​របស់​ ​ប៊ី​ ​សុធា​រី​។​ ​ស្ថិត​ក្នុង​វ័យ ​១​៤ ​ឆ្នាំ​ ​ដោយមាន​ក​ម្ពស់​​ត្រូវ​ស្តង់​ដា និង​ មាន​សក្តានុពល​​លើ​វិ​ស័យ​បង្ហាញ​ម៉ូដ​​ ​ក្រុម​ដើរ​ម៉ូដ​ខាងលើ​បាន​ជួយជ្រោមជ្រែង ក៏ដូចជាបណ្តុះបណ្តាល​ឱ្យ​ ប៊ី សុធារី ចូល​ប្រកួត​ក្នុង​កម្មវិធី​ ​Cam​bo​d​i​a​ ​New​ ​Star​ ​Model​ ​Contest​ ​ធ្វើឡើង​នៅ​ចុង​ឆ្នាំ​ ២​០​១​២​។ ក្នុងការប្រកួតនេះ នាងទទួល​បាន​ជ័យ​លា​ភី​លេខ ​២​ ​និង​ បាន​តំណាងឱ្យ​ប្រទេស​កម្ពុជាទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅដើម​ឆ្នាំ ​២​០​១​៣​។​

​ថ្វី​ដ្បិត​ជំហាន​ដំបូង​ដណ្តើម​មកុដ​មិនបាន​មកវិញ​ ​ប៉ុន្តែ​បវរកញ្ញា​វ័យ​ជំទង់​រូប​នេះ​ទទួល​បាន​បទពិសោធ​យ៉ាង​ច្រើន ​ដែល​ជា​គ្រឹះ​រុញច្រាន​នាងឱ្យ​ឆ្ពោះទៅ​ប្រកួត​កម្មវិធី​បន្តបន្ទាប់​ទាំង​កម្មវិធី​ថ្នាក់​ជាតិ​ ​និង ​អន្តរជាតិ​​។​ ​ជាក់ស្តែង​ ​នៅ​ឆ្នាំ​ ២​០​១​៣ ​ប៊ី សុធារី នាង​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​Tourism​ ​Queen​ ​Cam​bo​d​i​a​ 2013 ​ដោយ​ជាប់​ជ័យ​លា​ភី​លេខ ​២ ​និង​ ទទួល​បាន​ពានរង្វាន់​ ​Miss​ ​P​hot​o​g​e​n​i​c ​ឬ​ បេ​ក្ខ​នារី​ដែល​ថតរូប​បាន​ស្អាត​ជាងគេ​។​ ​ឆ្នាំ ​២​០​១​៣​ ​ដដែល​ នាង​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​Tourism​ ​Cam​bo​d​i​a​ 2013 ​ដោយ​បានជា​ប់​ជ័យ​លា​ភី​លេខ​ ១​ ​និង ​ត្រូវ​ចេញទៅ​ប្រកួត​លើឆាកអន្តរជាតិ​ក្នុង​កម្មវិធី​ ​Miss​ ​Tourism​ ​International​ ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី។​ គ្រានោះ ដោយសារ ប៊ី សុធារី នាង​មិនទាន់​គ្រប់​អាយុ​ស្របតាម​លក្ខន្តិក​ នាងត្រូវបាន​បវរកញ្ញាជ័យលាភី​លេខ ​២​ ចេញមុខ​ទៅ​ប្រកួត​ជំនួញ​វិញ​ ​។

តែ​យ៉ាងណាមិញ​មិនបានប៉ុន្មានថ្ងៃផង​ ​ប៊ី សុធា​រី​ ​ត្រូវ​បានខាង​ប្រទេស​ថៃ​អញ្ជើញ​ចូលរួម​ប្រកួតក្នុង​កម្មវិធី​មួយទៀត​គឺ​ ​Miss​ ​Asian​។​ ​មិនតែប៉ុណ្ណោះ​ក្នុង​ឆ្នាំ ​២​០​១​៣ ​និង ​ឆ្នាំ​ ២​០​១​៤​ ​នាង​ត្រូវ​បាន​ជ្រើសរើស​តំណាងជា​ម៉ូឌែ​ល​កម្ពុជា​ទៅ​ចូលរួម​ និង​ ទទួល​ពាន​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​គឺ​ ​Winner​ ​Fashion​ ​Night​។​ ក្នុង​ឆ្នាំ ​២​០​១​៤ នេះដែរ នាង​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​South​ ​Asia​ ​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ដោយ​ទទួល​បាន​ពានរង្វាន់​ ​Miss​ ​Elegance​ ​ឬ​បេ​ក្ខ​នារី​ស្លៀក​ឈុត​សូត្រ​ស្អាត​ជាងគេ​ ​និង​ ពានរង្វាន់​ ​Best​ ​Evening​ ​Wear​ ​ឬ​បេ​ក្ខ​នារី​ស្លៀក​ឈុត​ស​មោ​​ស​ស្អាត​ជាងគេ​។​

មកដល់​ឆ្នាំ​ ​២​០​១​៥​ ​នាង​បាន​ចូល​ប្រកួត​កម្មវិធី​ ​Supper​ ​Model​ ​International​ ​ធ្វើឡើង​នៅ​ហ្វីលីពីន​ ​ដែល​មាន​បេ​ក្ខ​នារី​មកពី​ជាង ​៤​០ ​ប្រទេស​ចូលរួម។ ​ ​ក្នុង​នោះ​នៅ​ជុំ​បញ្ចប់​នាង​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ជាប់​ជ័យ​លា​ភី​លេខ ​៣​ ​ហើយ​នេះ​ក៏​ជា​លើក​ទី​ ១ ​ដែរ​ដែល​នាង​បានជា​ប់​ជ័យ​លា​ភី​នៅ​លើឆាកអន្តរជាតិ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​កន្លងមក​។

​មកដល់​ឆ្នាំ​ ​២​០​១​៦​ ​នាង​បាន​ចូល​ប្រកួត​កម្មវិធី​ថ្នាក់​ជាតិ​ធំ​ជាងគេ ​គឺ​កញ្ញាឯកកម្ពុជា​ឬ​ ​Miss​ ​Cam​bo​d​i​a​ 2016 ​ដោយ​ឈ្នះ​ជ័យ​លា​ភី​លេខ​១​ ​និង​ ទទួល​បាន​ពានរង្វាន់​ដល់ទៅ​៥​ស្ទួន​គ្នា​ ​រួម​មាន​ជាអាទិ​ ​ពានរង្វាន់​ ​Best​ ​in​ ​National​ ​Costume​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ប្រពៃណី​ស្អាត​ជាងគេ,​ ​ពានរង្វាន់​ ​Best​ ​In​ ​Cocktail​ ​Dress​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ជប់លៀង​ស្អាត​ជាងគេ,​ ​ពានរង្វាន់​ ​Best​ ​In​ ​Evening​ ​Gown​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ស​មោ​ល​សរ​ស្អាត​ជាងគេ​, ​ពានរង្វាន់​ ​Best​ ​In​ ​Khmer​ ​Traditional​ ​Gown​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ស្អាត​ជាងគេ​ ​និង ​ពានរង្វាន់​បេ​ក្ខ​នារី​ដែល​មាន​សក់​ស្អាត​ជាងគេ​។​

​នៅ​ឆ្នាំ ​២​០​១​៧​ ​សុធា​រី​ បាន​បំពេញ​បំណង​របស់​ខ្លួន​មួយ​ដោយ​បាន​ក្លាយ​ជា​បវរកញ្ញា​តំណាង​ឱ្យ​កម្ពុជា​ដំបូង​គេ​ចេញទៅ​ប្រកួត​កម្មវិធី​អន្តរជាតិ​ដ៏​ធំ​ធ្វើឡើង​នៅ​សហរដ្ឋអាមេរិក​គឺ​ ​Miss​ ​Universe​។​ ​នៅ​ឆ្នាំ​ ២​០​១​៨​ ​នាង​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ឱ្យកម្មវិធី​ធំ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​ ​និង​ មកដល់​ឆ្នាំ ​២​០​១​៩ ​នាងបាន​ចេញទៅ​ទទួល​ពាន​ជាតា​រា​បង្ហាញ​ម៉ូដ​ប្រចាំ​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ 2019 ​Asia​ ​Model​ ​Festival​ S​e​ou​l​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​។​ មកដល់ឆ្នាំ ២០២៣ នាងបានចេញទៅប្រកួតកម្មវិធី Miss Charm International​ នៅឯ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​ ដោយទទួលបានពានរង្វាន់មួយគឺ ឈុតតំណាងជាតិដែលស្អាតបំផុត។ ក្នុងឆ្នាំ ២០២៤ នាងក្លាយម្ចាស់មកុដ Miss Grand Cambodia 2024 ប៉ុន្តែបានបោះបង់តំណែងវិញ បន្ទាប់ពីមានរឿងចម្រូងចម្រាសអំឡុងប្រកួត MGI។

ការត្រលប់មកជាថ្មី ជាមួយការដាក់ពាក្យប្រកួតក្នុងកម្មវិធី Miss Cosmo Cambodia 2025 នាងក៏បានសុំក្តីស្រលាញ់ ជំនឿចិត្ត និង ឱកាសពីបងប្អូនខ្មែរឱ្យជឿជាក់លើរូបនាងម្តងទៀត ដើម្បីឱ្យនាងបន្តដំណើរទៅមុខ យកសមត្ថភាពទៅប្រកួតដណ្តើមមកុដនៅលើឆាកអន្តរជាតិ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ