នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានជូនដំណឹងអំពីពិធីប្រគល់-ទទួលរូបចម្លាក់ចម្លងក្នុងទម្រង់ព្រះពុទ្ធ កំពុងធ្វើទុក្ករកិរិយា «Replica of Fasting Buddha» នៅសារមន្ទីរជាតិកម្ពុជា។
តាមរយៈក្រសួងបានឱ្យដឹងថា នារសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល រូបចម្លាក់ចម្លងក្នុងទម្រង់ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា «Replica of Fasting Buddha» នៅសារមន្ទីរជាតិកម្ពុជា។
តាមរយៈពិធីប្រគល់-ទទួលនេះ ជាកាយវិការបង្ហាញពីទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌យ៉ាងជិតស្និទ្ធិរវាងប្រទេសទាំងពីរ៕