បោះជំហានដំបូងក្នុងវិស័យបវរកញ្ញា សុគា គីមលាង ប្រកួតម្តងពីរកម្មវិធី ឥលូវមកដឹងប្រវត្តិ និង លក្ខណៈសម្បត្តិរបស់នាង

Share This

កាលពីប៉ុន្មានថ្ងៃមុន កម្មវិធី Miss Universe Cambodia 2025 បានបង្ហាញបេក្ខភាពផ្លូវការចំនួន ២០ នាក់។ ក្នុងនោះមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗ កញ្ញា សុគា គីមលាង ដែលគេស្គាល់ថាជានាដកា និង ជាតារាសម្តែងដ៏ល្បីមួយរូប ក៏បានបង្ហាញមុខជាបេក្ខភាព ខណៈដែលនាងក៏ទើបតែត្រូវបានគេប្រកាស ក្លាយជា Universal Woman Cambodia 2025 នឹងតំណាងឱ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ។ ជាលើកដំបូង ហើយប្រកួតម្តងពីរកម្មវិធី ចុះតើ កញ្ញា សុគា គីមលាង មានប្រវត្តិ និង លក្ខណៈសម្បត្តិអ្វីខ្លះសម្រាប់វិស័យមួយនេះ?

មានកម្ពស់ ១,៦៨ ម៉ែត្រ កញ្ញា សុគា គីមលាង ឬគេស្គាល់ឈ្មោះហៅក្រៅ Kon Ant សព្វថ្ងៃមានអាជីពជានាដកា ជាតារាបង្ហាញម៉ូដ និង ជាតារាសម្តែង។ នាងចាប់កំណើតនៅទីក្រុងភ្នំពេញ ជាកូនស្រីច្បងក្នុងចំណោមបងប្អូន៥នាក់ (ប្រុស ២ ស្រី ៣ ) ស្ថិតក្នុងគ្រួសារជីវភាពមធ្យម ដែលមានឪពុកជាយោធិន និង ម្តាយជាស្ត្រីមេផ្ទះ។ ដោយមានចំណង់ចំណូលចិត្ត និង ទេពកោសល្យទៅលើសិល្បៈរបាំបុរាណ គួបផ្សំឪពុកម្តាយស្រលាញ់របាំព្រះរាជទ្រព្យផងនោះ នាងបានចូលសិក្សាផ្នែករបាំបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈតាំងតែពីកុមារ។

នៅកំឡុងឆ្នាំ ២០១៦ – ២០១៧ ខណៈទើប​ចប់ថ្នាក់ឌីប្លូម  នាងបានចាប់ផ្តើមចេញសម្តែងរបាំតាមកម្មវិធីតូចធំជាបន្តបន្ទាប់ ព្រមទាំងមានឱកាសបានចេញសម្តែងដល់ក្រៅប្រទេសដូចជា ចិន ហុងកុង ថៃ វៀតណាម បារំាង និង ប៉ែកអឺរ៉ុបជាដើម។  កាលពីឆ្នាំ ២០១៨ ប្រជាប្រិយភាពរបស់នាងចាប់ផ្តើមផ្ទុះឡើងខ្លាំង តាមរយៈការបង្ហាញខ្លួនជាតួអង្គទេពធីតាឆ្នាំច នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយមហាជនសរសើរមិនដាច់ពីមាត់នូវរូបសម្រស់ សាច់ឈាមស្រស់ថ្លា ស័ក្តិសមឥតទាស់ជាទេពធីតាឆ្នាំថ្មី។

ដោយរូបសម្រស់អំណោយផលពីធម្មជាតិ នាងចាប់ផ្តើមមានទីផ្សារព្រមគ្នាជាមួយការថតផ្សព្វផ្សាយពាណិជ្ជកម្ម​រាប់តាំងពី សម្អាងការ ម៉ូដសម្លៀកបំពាក់ ផលិតផលសម្រស់ គ្រឿងលម្អ រហូតក្លាយជាអ្នកតំណាងឱ្យម៉ាកផលិតផលនាំចូលពីក្រៅស្រុកទៀតផង។ នៅដើមឆ្នាំ ២០២១ នាងបានសម្តែងរឿង «ភិក្ខុពនេចរ» ដែលនាងសម្តែងជាតួឯក ហើយក៏ជារឿងដំបូងបំផុត ដែលនាងបោះជំហានក្នុងវិស័យភាពយន្ត។

តាមរយៈការចូលប្រកួតក្នុងវិស័យបវរកញ្ញា អ្នកគាំទ្រក៏សង្ឃឹមថា នាងនឹងអាចជោគជ័យមួយជំហានទៀត ខណៈនាងមានទាំងរូបសម្រស់ បទពិសោធ ក៏ដូចជាចំណេះដឹង ដែលអាចប្រជែងនឹងបេក្ខភាពនៅលើឆាកអន្តរជាតិ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

ស្វែងរកព័ត៌មាន​ ឬវីដេអូ