នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ ខាងព្រះបរមរាជវាំងថៃ បានចេញសេចក្តីប្រកាសពីស្ថានភាពជំងឺរបស់ព្រះនាង Bajrakitiyabha ដែលជាបុត្រីច្បងរបស់ស្តេច Vajiralongkorn ថា បានឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរ ខណៈកំពុងសម្រាកព្យាបាលជំងឺ។
តាមព័ត៌មានបានឱ្យដឹងថា ព្រះនាង Bajrakitiyabha បានធ្លាក់ខ្លួនឈឺដោយសារជំងឺបេះដូង តាំងពីឆ្នាំ ២០២២ កន្លងទៅ ហើយព្រះនាងបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Chulalongkorn ដោយមានក្រុមគ្រូពេទ្យបានព្យាយាមព្យាបាល ដោយផ្ដល់ថ្នាំ និងឧបករណ៍ជំនួយដល់សួត និងក្រលៀនមកដល់សព្វថ្ងៃ។
ដោយឡែក ថ្មីៗនេះ ក្រុមគ្រូពេទ្យបានរកឃើញថា ព្រះនាងបានឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរ ដែលតម្រូវឱ្យលេបថ្នាំអង់ទីប៊ីយោទិច និងថ្នាំសំពាធឈាមជាច្រើន ដើម្បីរក្សាសុខភាព។ មកទល់ពេលនេះ ក្រុមគ្រូពេទ្យបន្តផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានយ៉ាងដិតដល់ចំពោះសុខភាពរបស់ព្រះនាងអង្គនេះផងដែរ៕
ប្រភព៖ Khaosod