មហាជននិយមតាមដានព័ត៌មានពាក់ព័ន្ធនឹងកុមារា ឆលី ដែលមានដុះសាច់មហារីកខួរក្បាល ដោយប្រើពេលព្យាបាល ដោយការវះកាត់ និង ចាក់គីមីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ ថ្មីៗនេះ កំពុងផ្ទុះការព្រួយបារម្ភជាថ្មី ខណៈអ្នកម្តាយរបស់ ឆលី បានឱ្យដឹងថា ដុំសាច់វះកាត់នោះ បានដុះឡើងវិញ ក្រោយវះកាត់បាន ២ ខែកន្លះ និង បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្រៅប្រទេសជាថ្មី។
ក្នុងនោះដែរ គេក៏បានឃើញតារាចម្រៀង ពេជ្រ សូលីកា បានប្រកាសពីដំណឹងសុខភាពរបស់ ឆលី ទៅកាន់មហាជន និង បានអំពាវនាវដល់សប្បុរសធម៌បរិច្ចាគថវិកាដើម្បីជួយដល់ ឆលី ផង។ ម្យ៉ាងវិញទៀត ក្នុងនាមជាម្តាយ និង មានកូនតូចដូចគ្នា តារាចម្រៀង ពេជ្រ សូលីកា កាន់តែមានអារម្មណ៍អាណិតដល់ ឆលី ខ្លាំងឡើងៗ ខណៈក្មេងៗដទៃវ័យស្របាលៗនឹង ឆលី កំពុងរៀនសូត្រ មានមិត្តភក្តិ លេងអ្វីចង់លេង និង ញុំាអ្វីចង់ញុំា ប៉ុន្តែ ឆលី បែរជាត្រូវមកជួបជំងឺកាចសាហាវនេះទៅវិញ។
យ៉ាងណាមិញ ក្រោយទទួលបានដំណឹង ឆលី ហើយ អ្នកនាង ពេជ្រ សូលីកា ក៏បានចូលរួមផ្តល់ថវិកាជូនដល់ម្តាយ ឆលី ចំនួន ១ ពាន់ដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាលបានខ្លះ៕