បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

Share This

ភ្នំពេញ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៥ ៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។

ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង ៥០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា ៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០ នាក់បន្ថែមទៀត ហើយសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍ និង ចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។

ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះគោខាប់ត្រូវស្តុកទុកក្នុងរយៈពេល ១ ខែ ទៅ ២ ខែ ដើម្បីឱ្យផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និង អនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត…។

ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាពលំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាមេរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។

ចាប់ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន ក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០ នាក់ និង បានគាំទ្រសេដ្ឋកិច្ចក្នុង និង ក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករ ដែលបាន និង កំពុងទទួលផលពីការលក់ចែកចាយផលិតផលអង្គរមីល នៅទូទាំងប្រទេស។

ក្រុមហ៊ុនគោលមានបំណងនាំយកផលិតផលប្រទេសកម្ពុជា មួយនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលដែលផលិតដោយកូនខ្មែរផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារប្រទេសឡាវ និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ខ្មែរជួយខ្មែរ ! អង្គរមីល ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា !

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

សម្បូរណាស់សម័យឥលូវ! អត់ទេ តែបន្លំធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះរហូតក្លាយជាបំណុល ជំពាក់គេជុំទិស

ទើបរៀបការមិនបាន ១ ឆ្នាំផង ប្តីប្រពន្ធមួយគូដាក់ពាក្យប្តឹងលែងលះគ្នាវិញ ដោយសារឆ្កែឆ្មាចិញ្ចឹមក្នុងផ្ទះ ចេះតែឈ្លោះគ្នាខ្លាំងពេក

សល់ ៤ ថ្ងៃទៀតសែនព្រះខែ! នៅចិនច្នៃនំសែនលោកខែថ្មី រសជាតិចង្រិត អ្នកញ៉ាំរួចផ្ដាំថា បើមិនបានសាក អាចនឹងស្ដាយក្រោយ

ជិតផុតថ្ងៃទទួលពាក្យហើយ! សាលាមធ្យមវិចិត្រសិល្បៈ កំពុងចែកពាក្យប្រឡងរើសសិស្សចូលរៀនឥតគិតថ្លៃ លើឯកទេស ៥ មុខនេះ

បាតុភូតផ្គររន្ទះ ភ្លៀង និង ខ្យល់បោកបក់ខ្លាំង អាចកើតមានលើកម្ពុជា ចាប់ពីថ្ងៃនេះ ដោយសាររងឥទ្ធិពលពីព្យុះទី២១ ឈ្មោះ «ម៉ាតម៉ូ»

ព័ត៌មានបន្ថែម

ការយល់ច្រឡំ ៣ យ៉ាង បង្កើតទម្លាប់រស់នៅគ្មានផាសុកភាព បណ្តាលឱ្យមានហានិភ័យជំងឺបេះដូងកើនឡើងចំពោះប្រជាជនវ័យក្មេងនៅកម្ពុជា

តើការបង្ករោគតាមការរួ-ម/ភេ./.ទ និង ការបង្ករោ-គនៅប្រដាប់ប-ន្តពូ/ជ ខុសគ្នាដូចម្តេច?

ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ

ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

សម្រេចបានជោគជ័យក្នុងឆ្នាំសិក្សាថ្មី Back to School ជាមួយ ASUS – ងាយស្រួលយកតាមខ្លួន ខ្លាំង និងល្អឥតខ្ចោះ!

ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

បើកទំព័រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន Singapore Airlines ប្ដេជ្ញាបន្តដំណើរ និង ពង្រឹងគោលជំហ ៣ សំខាន់ៗ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ