នាពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចែករំលែកសញ្ញារាងកាយ នៃភាពតានតឹង និង ដំណោះស្រាយមួយចំនួន ដើម្បីកាត់បន្ថយបញ្ហានេះផងដែរ។
ក្នុងនោះ អង្គការសុខភាពពិភពលោក (WHO) បានចែករំលែកសញ្ញារាងកាយ នៃភាពតានតឹងទាំង ៧ ដែលមានដូចជា ៖
១. ឈឺក្បាល
២. ឈឺក និង ស្មា
៣. ខ្វះចំណង់អាហារ
៤. ឈឺខ្នង
៥. ធ្ងន់ ឬ ថប់ៗទ្រូង
៦. តឹងណែនសាច់ដុំ
៧. ចុកពោះ
ចំពោះបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា ការសម្រាកមួយភ្លែត ការដកដង្ហើម និង ប្រើប្រាស់បច្ចេកទេសដកដង្ហើមយឺតៗ ក៏អាចជួយកាត់បន្ថយភាពតានតឹងបានផងដែរ៕
ប្រភព ៖ WHO