នាពេលថ្មីៗនេះ មន្ទីរពេទ្យ ហ្លួងម៉ែ បានចេញសេចក្តីជូនដំណឹងស្តីអំពី ការបើកទទួលព្យាបាលជំងឺមហារីកជាមួយកាំរស្មី ដោយម៉ាស៊ីនទំនើប TrueBeam។
តាមរយៈសេចក្ដីជូនដំណឹង បានបញ្ជាក់ឱ្យបានដឹងថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបើកទទួលព្យាបាលជំងឺមហារីកជាមួយកាំរស្មី ដោយម៉ាស៊ីន TrueBeam ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះតទៅ។
សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យ ហ្លួងម៉ែ មានទីតាំងនៅផ្លូវលេខ ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ ០១០ ២២៨ ៩៦៥៕