បើចង់ជោគជ័យ កុំដេកចាំសំណាង ព្រោះសំណាងអាចកើតមានបាន លុះត្រាតែអ្នកប្រឹងប្រែងធ្វើរឿងទាំងនេះ

Share This

នៅក្នុងដំណើរជីវិត តើសំណាងនឹងអាចកើតមានឡើងប៉ុន្មានដង? ពិតមែនទៅ សំណាងអាចកើតមានរាប់មិនអស់ គ្រាន់តែសំណាងនីមួយៗរមែងកើតចេញពីការខិតខំប្រឹងប្រែង រួមទាំងជំនាញ និង ទេពកោសល្យ ដែលក្លាយជាឱកាសទទួលបានវា។

ជាក់ស្តែងដូចការចែករំលែករបស់ អ្នកឧកញ៉ា គិត ម៉េង លោកបានសរសេរបង្ហោះនៅលើបណ្តាញសង្គម ដោយរៀបរាប់ថា៖ «មនុស្សភាគច្រើនគិតថាជោគជ័យកើតចេញពីការខំប្រឹង និង ទេពកោសល្យតែប៉ុណ្ណោះ មិនមែនពីសំណាងទេ ប៉ុន្តែ តាមការពិត សំណាងជាចំណែកមួយដ៏ធំក្នុងភាពជោគជ័យ លើសពីអ្វីដែលយើងដឹង។

សំណាងជួយអ្នកឱ្យទទួលបានឱកាស ប៉ុន្តែ ជំនាញ ឬទេពកោសល្យរបស់អ្នកធ្វើឱ្យអ្នករក្សាភាពជោគជ័យរបស់អ្នក។ ដូច្នេះ គោលគំនិតសំខាន់នោះគឺ សំណាងជាអ្នកត្រួសត្រាយផ្លូវដល់អ្នក រីឯជំនាញ ឬសមត្ថភាពអ្នកនឹងកំណត់ថាតើអ្នករក្សាភាពជោគជ័យរបស់អ្នកដល់កម្រិតណា។

អ្នកមិនអាចគ្រប់គ្រងសំណាងបានទេ ប៉ុន្តែ អ្នកអាចបង្កើតឱកាសកាន់តែច្រើនដើម្បីទទួលបានសំណាង តាមរយៈការ៖

– ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សអង់អាច មានចក្ខុវិស័យ និង ហ៊ានប្រឈមនឹងហានិភ័យ ពីព្រោះការសន្ទនាដ៏មានន័យជាមួយមនុស្សត្រឹមត្រូវទាំងនេះអាចផ្លាស់ប្តូរគោលដៅជីវិតរបស់អ្នកបាន។

– ប្រើពេលវេលា និង ថាមពលរបស់អ្នកទៅលើឱកាសថ្មីៗ និង ទទួលយកហានិភ័យតូចៗ។

– ចាប់ផ្តើមធ្វើការលើគម្រោងតូចៗ ក្រៅពីការងារចម្បងរបស់អ្នក។

– រក្សាហិរញ្ញវត្ថុរបស់អ្នកឱ្យមានស្ថិរភាព ដូច្នេះអ្នកនឹងមិនខកខាននៅពេលមានឱកាសល្អមកដល់នោះទេ។

ចំណុចខាងក្រោមនេះគឺជាការផ្លាស់ប្តូរផ្នត់គំនិត៖

– ប្រសិនបើអ្នកគិតថា “ជោគជ័យពឹងផ្អែកលើសំណាងទាំងអស់” នោះជីវិតអ្នកនឹងអសកម្ម។

– ប្រសិនបើអ្នកគិតថា “ជោគជ័យស្ថិតតែលើជំនាញ” នោះវានឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានអំនួតតែលើខ្លួនឯង។

ផ្នត់គំនិតត្រឹមត្រូវដែលអ្នកត្រូវប្រកាន់យកនោះគឺ “ខ្ញុំនឹងបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនឯងកាន់តែល្អប្រសើរ។ ដូច្នេះ នៅពេលសំណាងមកដល់ ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីចាប់យកឱកាសសំណាងនោះ”។

សូមគិតថាសំណាងគឺដូចផ្លេកបន្ទោរ ដែលអ្នកមិនអាចគ្រប់គ្រងបាន ពេលណាឱ្យកើតទ្បើង និង ពេលណាមិនឱ្យកើតទ្បើង ប៉ុន្តែអ្នកអាចប្រឹងប្រែង ឬបង្កើតឱកាសឱ្យបានច្រើនដែលអាចនាំឱ្យអ្នកទទួលបានសំណាង។

សូមកុំរង់ចាំសំណាង សូមខំធ្វើសកម្មភាពរបស់អ្នកដោយការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលសំណាង ពីព្រោះសំណាងកើតទ្បើងលើអ្នកត្រៀមខ្លួនរួចជាស្រេចតែប៉ុណ្ណោះ៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ព័ត៌មានបន្ថែម

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ប្រវត្តិលោក រៀម មុន្នីស៊ីឡុង​ សិល្បករច្នៃសំរាមទៅជាវត្ថុសិល្បៈ ជួយដល់បរិស្ថាន និង ភពផែនដី

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

សម្បូរណាស់នៅថៃ! បំបែកសម្បុកបុរសស្រឡាញ់បុរសមួយក្រុម ជុំគ្នាប្រព្រឹត្តទង្វើអនា-/ចា-រក្នុងសណ្ឋាគារមួយកណ្ដាលក្រុងបាងកក

កុំឱ្យខកម៉ោង! ថ្ងៃនេះថ្ងៃល្អ អាចនាំគ្រួសារជាទីស្រឡាញ់ «លាងស៊យ» នៅម៉ោងនេះ ត្រូវការតែគ្រឿងងាយៗ ៥ មុខទេ

សង្ឃឹមកែខ្លួន! អ្នកផលិតមាតិកា បញ្ញា​ ដែលបង្អាប់ឈ្មោះខេត្តតាកែវ ក៏ជាអ្នកតាកែវដែរ ពេលនេះត្រូវប៉ូលិសហៅវាស់កម្ពស់ និង ផ្ដិតមេដៃធ្វើកិច្ចសន្យា

នៅប្រទេសកេនយ៉ា ប្រទះហេតុការណ៍បាក់ដីធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សស្លា./ ប់ ២១ នាក់ និង បាត់ខ្លួន ៣០ នាក់រកមិនទាន់ឃើញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ