បើឃើញប្រុសៗចេញស្ទីលញ៉ែ ៥ យ៉ាងនេះនៅថ្ងៃ ១៤ កុម្ភៈ ប្រុងខ្លួនគេចចេញទៅ គឺគេកំពុងប៉ងនាំអ្នកទៅចាក់ទឹកដូងហើយ

Share This

នៅសល់តែប៉ុន្មានថ្ងៃទៀត ទិវានៃក្តីស្រលាញ់ ​១៤ កុម្ភៈ ឬ Valentine’s Day នឹងឈានចូលមកដល់។​ ជារឿយៗ បុរសខិលខូចមួយចំនួនតែងឆ្លៀតឱកាសនេះ លួងលោមឱ្យដៃគូ ឬ នារីគូស្នេហ៍ បញ្ជាក់ក្តីស្រលាញ់តាមរយៈការស្និទ្ធស្នាល ឬ រហូតដល់ការប្រគល់ខ្លួនប្រាណ ដែលជាទង្វើត្រឹមត្រូវនោះទេ។ ដើម្បីជៀសវាងការខាតបង់ខ្លួនប្រាណ នារីៗគួរតែប្រយ័ត្នល្បិចលួងលោមរបស់បុរស ៥ យ៉ាងនេះ។

១. ចង់ទៅកន្លែងរ៉ូមែនទិកតែពីរនាក់ ឬ កន្លែងឯកជន

គេនឹងលួងលោមចង់មានពេលវេលាស្និទ្ធស្នាលតែពីរនាក់ ទៅកន្លែងស្ងប់ស្ងាត់ ឬ កន្លែងឯកជន ដូចជាផ្ទះរបស់គេ ផ្ទះសំណាក់ សណ្ឋាគារ ឬនៅដល់យប់ជ្រៅតែពីរនាក់ជាដើម។ អ្នកអាចសាកល្បងចិត្តគេ ដោយបបួលគេទៅកន្លែងមានមនុស្សអ៊ូអរ ឬ សាធារណៈវិញ បើគេមិនព្រម មានន័យថាគេពិតជាចង់បានខ្លួនប្រាណអ្នកមែន។

២. និយាយលែបខាយស៊ីជម្រៅ

មិនថាមុនជួប ឬ កំពុងជួប គេនឹងប្រើការសន្ទនាទៅរកប្រធានបទស្និទ្ធស្នាលស៊ីជម្រៅ ឬ រឿងផ្លូវភេទកាន់តែច្រើន។ គេនិយាយបែបនេះដើម្បីសាកចិត្តអ្នកផង ដុតអារម្មណ៍អ្នកផង និង ល្បួងអ្នកផង។ បើអ្នកទន់ទោរ នោះនឹងប្រឈមអស់ខ្លួនប្រាណមិនខាន។

៣. ផ្តោតជ្រុលលើរាងកាយ

ពេលជួបគ្នា គេនឹងនិយាយដដែលៗសរសើរលើរូបរាងកាយរបស់អ្នកបែបអារម្មណ៍រោលរាល ស្រើបស្រាល ឬ ផ្លូវភេទ។ ជួនអាចនិយាយពីរាងកាយ ជួនអាចនិយាយពីសម្លៀកបំពាក់។ ខណៈពេលនិយាយ ភ្នែកគេនឹងសម្លឹងមកត្រង់ចំណុច ដែលគេលើកឡើងមិនដាក់ភ្នែកឡើយ។

៤. ប្រើកាដូជានុយ

គេអាចនឹងរៀបចំកាដូជូនអ្នក ធ្វើឱ្យអ្នកទន់ចិត្តដូចជា បាច់ផ្កា របស់ប្រើថ្លៃៗ នាំទៅទទួលទានអាហារលំដាប់ៗ ឬ កាដូធ្វើឱ្យភ្ញាក់ផ្អើលជាដើម។ សកម្មភាពនេះនឹងបង្កើតឱ្យអ្នកមានអារម្មណ៍ថា នឹងត្រូវមានអ្វីមួយត្រូវតបស្នងទៅវិញ ដូចឧទាហរណ៍កើតឡើងជារឿយៗ គឺការប្រគល់ខ្លួនប្រាណនេះឯង។

៥. ជំរុញឱ្យផឹកគ្រឿងស្រវឹង

គេអាចនឹងជំរុញឱ្យអ្នកផឹកគ្រឿងស្រវឹង ដើម្បីឱ្យអ្នកឆាប់ទន់ស្មារតី ងាយចូលជិតស្និទ្ធស្នាល អាចប៉ះដៃជើងខ្លួនប្រាណ ឬ លួងលោមរហូតឈានដល់ការរួមមេត្រី៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ