បើកភ្នែកមកមេឃងងឹតឈឹង! ក្រសួងប្រកាសចាប់ពីថ្ងៃនេះ ភ្នំពេញ និងខេត្តជាច្រើន អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ៥ មេសា

Share This

នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា របបខ្យល់មូសុងឦសានជាមួយសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា:៣៥°C។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

២. តំបន់ខ្ពង់រាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របគ្របដណ្តប់លើផ្ទៃដី ៣០%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ ម៉ែត្រ និ ងកម្ពស់មធ្យមអតិបរមា ០,៧៥ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ