បើកភ្នែកថ្ងៃ ១៤ កុម្ភៈ អ្នកឧកញ៉ា គិត ម៉េង រៀបរាប់ពីចំណងស្នេហ៍ចំពោះឧត្តមភរិយា នូវពាក្យពេចន៍ផ្អែមជាងទឹកឃ្មុំ

Share This

បើកទំព័រព្រឹកថ្ងៃ ១៤ កុម្ភៈ ដែលជាទិវានៃក្តីស្រលាញ់ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារបង្ហាញពីអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះឧត្តមភរិយា ដែលហាក់ពោរពេញទៅដោយភាពផ្អែមល្ហែម និង ក្តីស្រលាញ់អស់ពីបេះដូង។

ជាក់ស្តែង លោកបានសរសេររៀបរាប់ភ្ជាប់មកជាមួយរូបភាពយ៉ាងដូច្នេះថា៖ «ស្រលាញ់ភរិយារបស់ខ្ញុំរាល់ថ្ងៃ មិនមែនតែនៅថ្ងៃបុណ្យនៃក្តីស្រទ្បាញ់នោះទេ។ នៅថ្ងៃវិសេសវិសាលនេះ យើងអបអរសាទរក្ដីស្នេហ៍របស់យើងដោយបើកចំហថែមទៀត។ ខ្ញុំយកពេលវេលានេះបង្ហាញនូវចំណងស្នេហ៍ដ៏មានន័យ ដែលខ្ញុំ និង អូន ចំណាន បានសាងរួមគ្នាដោយទំនុកចិត្ត ការគោរពគ្នា ហើយក៏បង្ហាញនូវអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលយើងទាំងពីរ និង គ្រួសារដ៏ល្អរបស់យើងបានសាងទ្បើង។

ចំណាន បងស្រលាញ់អូនលើសពីដៃគូជីវិតរបស់បង។ អូនជាអ្នកគាំទ្រឥតងាករេរបស់បង ជាអ្នកដែលបងជឿជាក់ និង ទុកចិត្តបំផុត។ អូនជាកម្លាំងចលករ ដែលមិនត្រឹមតែជំរុញទឹកចិត្ត និង បំផុសគំនិតល្អៗដល់បងប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់កូនដ៏ល្អប្រពៃទាំងបួនរបស់យើងផងដែរ។ ប្រាជ្ញា ចិត្តមេត្តា ករុណា និង សេចក្តីស្រឡាញ់ឥតប្រែប្រួលរបស់អូន គឺជាសសរគ្រឹះរឹងមាំនៃផ្ទះរបស់យើង។

អូនបានបង្ហាញបងនូវអត្ថន័យនៃក្តីសេ្នហ៍ដ៏ជ្រាលជ្រៅ និង អត្ថន័យនៃជីវិតរស់នៅប្រកបដោយភាពរីករាយនៅក្នុងបច្ចុប្បន្នកាល តាមរយៈសំណើច បញ្ហាប្រឈមនានា និង ពេលវេលាស្ងប់ស្ងាត់ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ អូនមិនត្រឹមតែជាបេះដូងនៃគ្រួសារយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សសំខាន់បំផុត និង ជាអ្វីៗគ្រប់យ៉ាងដែលបងមាន។

បុណ្យនៃក្តីស្រទ្បាញ់ គឺគ្រាន់តែជាពេលវេលាមួយប៉ុណ្ណោះ ដែលប្រារព្ធធ្វើមួយថ្ងៃក្នុងមួយឆ្នាំម្តង ប៉ុន្តែក្តីស្នេហ៍របស់បងចំពោះអូន គឺមិនកំណត់ពេល និង គ្មានទីបញ្ចប់ឡើយ។ បង និង អូនរួមគ្នាសាងជីវិតមួយ ដែលពោរពេញទៅដោយប្រតិព័ទ្ធ សំណើច និង មានអត្ថន័យបំផុត។ បងមានមោទកភាព ដែលមានអូនជាភរិយារបស់បង ហើយបងបេតីអូនរៀងរាល់ថ្ងៃ មិនមែនតែក្នុងឱកាសទិវានៃក្តីស្រទ្បាញ់នេះទេ។

នៅពេលដែលបង និង អូនបន្តដំណើរជីវិតជាមួយគ្នា ដោយការចិញ្ចឹមបីបាច់កូនៗ និង កសាងក្តីសុបិនរបស់យើង បងដឹងច្បាស់ណាស់ថាបេះដូងរបស់បងជាកម្មសិទ្ធិរបស់អូន ទាំងនៅថ្ងៃនេះ និង ជារៀងរហូត។ រីករាយទិវានៃក្តីស្រទ្បាញ់ អូន ចំណាន!»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្រណោះណាស់! ទិដ្ឋភាពស/ពជនរងគ្រោះ ១៣ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ឡានក្រុងនៅកំពង់ធំ ដាក់តម្កល់តម្រៀបគ្នាកំពុងរង់ចាំសាច់ញាតិ

នៅភ្នំពេញ និង សឹងគ្រប់បណ្ដាលខេត្ត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ ២២ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតនេះ

អាប់ដែតថ្មី! ពេលនេះឡានក្រុងធ្លាក់ទឹកនៅកំពង់ធំត្រូវបានស្ទូចចេញ រកឃើញអ្នកស្ល-ា//ប់ ១៣ នាក់ របួស ២៤ នាក់ ហើយនេះជាការសន្និដ្ឋានមូលហេតុបឋម

ស្វែងរកព័ត៌មាន​ ឬវីដេអូ