បើកទំព័រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន Singapore Airlines ប្ដេជ្ញាបន្តដំណើរ និង ពង្រឹងគោលជំហ ៣ សំខាន់ៗ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

Share This

កាលពីរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ថ្មីៗកន្លងទៅនេះ ស្ថិតនៅសណ្ឋាគារប្រណីត Hyatt Regency Phnom Penh ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានរៀបចំការជួបជជែក និង ស្វាគមន៍ បណ្តាអ្នកផ្សព្វផ្សាយនៅកម្ពុជា ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការហោះហើររបស់ក្រុមហ៊ុន Singapore Airlines ក៏ដូចជាការបន្តបេ្តជ្ញាចិត្តពង្រឹងផ្នែកសំខាន់ៗ សម្រាប់ទីផ្សារអាកាសចរណ៍នៅកម្ពុជា។

នៅក្នុងជំនួបនេះ មានការចូលរួមពី កញ្ញា Berlinda Young អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន Singapore Airlines នៅកម្ពុជា, លោក ហ៊ូ លីឃៀង អ្នកគ្រប់គ្រងផ្នែកគណនី និង ផ្នែកលក់, លោក លី គង់ អ្នកគ្រប់គ្រងផ្នែកលក់ និង ទីផ្សារ ព្រមទាំងអ្នកសារព័ត៌មានមកពីស្ថាប័នពាក់ព័ន្ធផ្សេងៗនៅកម្ពុជា។

តាមរយៈការធ្វើបទបង្ហាញពីលោក ហ៊ូ លីឃៀង អ្នកគ្រប់គ្រងផ្នែកគណនី និង ផ្នែកលក់ ក្រុមហ៊ុន Singapore Airlines ឬ ហៅកាត់ SIA បានចាប់ផ្តើមបម្រើសេវាកម្មនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈម៉ាក SilkAir។ ឆ្នាំនេះ គឺជាឆ្នាំទី ៣៣ នៃការធ្វើប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយស្របពេលគ្នាជាមួយនឹងគម្រប់ខួបទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និង កម្ពុជាផងដែរ។ បច្ចុប្បន្ននេះ SIA មានជើងហោះហើរចំនួន ២១ ដង ក្នុងមួយសប្តាហ៍ ពីភ្នំពេញទៅសិង្ហបុរី និង រហូតដល់ ១៤ ដង ក្នុងមួយសប្តាហ៍ពីសៀមរាបទៅសិង្ហបុរី។ តាមរយៈទីស្នាក់ការកណ្ដាលនៅសិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ គោលដៅ ទូទាំងពិភពលោក គិតត្រឹម ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ រួមទាំងអឺរ៉ុប និង អូស្ត្រាលីផងដែរ។

រយៈពេលជាង ៣ ទសវត្សរ៍ ដែលតែងផ្តល់បទពិសោធអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន Singapore Airlines នឹងបន្តពង្រឹងជំហរឧស្សាហកម្មរបស់ខ្លួន ដោយផ្ដោតសំខាន់ទៅលើគោលការណ៍ ៣ ធំៗ ដែលជាការប្តេជ្ញារបស់ខ្លួន៖

ទី ១ : សេវាកម្មល្អឥតខ្ចោះ ៖ SIA បន្តលើកកម្ពស់ស្តង់ដារនៃសេវាកម្ម ដោយផ្តល់នូវបទពិសោធល្អជាទីគាប់ចិត្ត ចាប់តាំងពីមុនការហោះហើរ រហូតដល់ការហោះហើរត្រូវបានបញ្ចប់។ អ្នកដំណើរនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅស្របទៅតាមបែបបទនៃវប្បធម៌អាស៊ី ដែលផ្ដល់នូវអារម្មណ៍មួយដែលហាក់ដូចជាលោកអ្នកមិនបានឃ្លាតឆ្ងាយពីផ្ទះ។ ថ្មីៗនេះផងដែរ បាហុនិកា និង បាហុនិកៈ របស់ SIA ទើបតែទទួលបានពានរង្វាន់ “World’s Best Cabin Crew” ពី Skytrax ក្នុងឆ្នាំ ២០២៥ នេះ។ លើសពីនេះ ដើម្បីបំពេញតម្រូវការអតិថិជន SIA ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីសម្រួលដំណើរការរបស់អ្នកដំណើរឱ្យកាន់តែមានភាពប្រសើរជាងមុន។

ទី ២ : ផលិតផលឈានមុខ ៖ SIA បន្តវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និង មានគុណភាពខ្ពស់ ដើម្បីរក្សាជំហរជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍។ បច្ចុប្បន្ន SIA ដាក់ឱ្យដំណើរការយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលហោះហើរពីភ្នំពេញទៅសិង្ហបុរី។ អ្នកដំណើរទទួលបានភាព រីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលអាចបត់បែនបានតាមតម្រូវការ និង ប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើការគិតគូរពីផាសុកភាពរបស់អ្នកដំណើរ រួមជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រេត ដែលអាចបត់បានដល់ទៅ ៦ កម្រិត។ រាល់ការហោះហើរ ក៏មានផ្តល់ជូនអាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង មិនតែបុណ្ណោះ លោកអ្នកនឹងរីករាយជាមួយការប្រើប្រាស់ Wi-Fi ឥតគិតថ្លៃថែមទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនបានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មីសម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១ គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និង រយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ ពាន់លានដុល្លារសិង្ហបុរីនេះ គឺដើម្បីលើកកម្ពស់បទពិសោធនៃការធ្វើដំណើរឱ្យកាន់តែទំនើប និង ប្រណីតភាពសម្រាប់អតិថិជនទូទាំងបណ្តាញរបស់យើង។

ទី ៣ : ពង្រីកបណ្ដាញតភ្ជាប់ជើងហោះហើរ ៖ អតិថិជនអាចជ្រើសរើសជើងហោះហើរចំនួន ៥ ដងក្នុងមួយថ្ងៃ ពីកម្ពុជាទៅសិង្ហបុរី ហើយអាចបន្តជើងហោះហើរភ្ជាប់ដោយរលូនតាមទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី ទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ការផ្លាស់ប្តូរជើងហោះហើរដោយងាយស្រួលនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចបន្តដំណើរទៅកាន់គោលដៅទេសចរណ៍ពេញនិយមដូចជា អឺរ៉ុប អូស្ត្រាលី និងជប៉ុន។ ក្រុមហ៊ុន SIA នឹងបន្តពង្រីកបណ្តាញជើងហោះហើរ និង កែតម្រូវទៅតាមតម្រូវការទីផ្សារ ព្រមទាំងស្វែងរកឱកាសដើម្បីឱ្យមានការរីកលូតលាស់ថ្មីៗ។

ជាមួយសមិទ្ធផលអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ស្វាគមន៍ការសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើវិស័យអាកាសចរណ៍នៅកម្ពុជា ហើយក៏ជានិមិត្តសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងក្លាយជាគន្លងអាកាសចរណ៍ដ៏សំខាន់ក្នុងតំបន់ផងដែរ។ អាកាសយានដ្ឋានថ្មីនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ផ្តល់សេវាដែលធ្វើការតភ្ជាប់ជើងហោះហើររបស់អ្នកដំណើរយ៉ាងរលូន ជាមួយជម្រើសជើងហោះហើរច្រើនជាងមុន និង ផ្តល់បទពិសោធការធ្វើដំណើរលំដាប់ពិភពលោក សម្រាប់ធ្វើដំណើរទៅ និង មកពីកម្ពុជា ព្រមទាំងឆ្ពោះទៅកាន់គោលដៅផ្សេងៗទៀតទូទាំងពិភពលោក។

ការផ្ដល់បទពិសោធកម្រិតថ្មី ទៅកាន់អតិថិជននៅអាកាសយានដ្ឋានថ្មីនេះ នឹងជួយជំរុញការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ក្នុងការតភ្ជាប់អ្នកដំណើររវាងកម្ពុជា សិង្ហបុរី និង បណ្តាញគោលដៅនានាទូទាំងសកលលោក។ អ្នកដំណើរអាចរំពឹងទុកនូវបទពិសោធការធ្វើដំណើររលូនជាងមុន ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមាន ប្រព័ន្ធ Smart Gates និង ការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបប្រពៃណីខ្មែរ លាយសម័យទំនើបនៅអាកាសយានដ្ឋានថ្មីនេះ។

បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ផ្លាស់ទីតាំងប្រតិបត្តិការទៅកាន់អាកាសយានដ្ឋានថ្មីនេះ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តរក្សាស្តង់ដាសេវាកម្មកម្រិតខ្ពស់ ដែលអតិថិជនរំពឹងទុកពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines។ ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា ការផ្លាស់ប្តូរនេះមានភាពរលូន និង ងាយស្រួលសម្រាប់អតិថិជនគ្រប់គ្នា។

ជាមួយការប្រតិបត្តិការក្រុមហ៊ុនវិស្វកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នៅកម្ពុជា (SIAEC) កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដើម្បីបង្កើតសេវាកម្មថែទាំយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសហការនេះ មិនត្រឹមតែជួយទ្រទ្រង់ទីផ្សារអាកាសចរណ៍សម្រាប់អ្នកដំណើរ និង សារពើភ័ណ្ឌឱ្យកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគោលជំហរនៃការដាក់ចិត្តដើម្បីទទួលបានប្រតិបត្ដិការឱ្យរលូន និង ការអភិវឌ្ឍក្នុងតំបន់ពី SIA Group ផងដែរ។

ការវិនិយោគនៅប្រទេសកម្ពុជា នឹងបន្តជាទីផ្សារសំខាន់សម្រាប់ក្រុមហ៊ុន SIA នៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើននៃការលូតលាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន SIA នឹងបន្តការតាំងចិត្តក្នុងការផ្តល់សេវាកម្មនៅក្នុងទីផ្សារមួយនេះ ហើយនឹងបន្តផ្តល់បទពិសោធដល់អ្នកធ្វើដំណើរបែបលំដាប់ថ្នាក់ពិភពលោកសម្រាប់អតិថិជន៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) មិនទុកយូរទៀតទេ! ណូលី និង គូដណ្ដឹងរូបស្រស់ កំណត់ថ្ងៃល្អ ដើរចែកធៀបការអញ្ជើញភ្ញៀវចូលរួមពិធីមង្គលហើយ

ករណីព្រះធរណីស្រូបមិនទាន់ឱ្យថៃបាត់ភ័យផង ពេលនេះអាជ្ញាធរថៃប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនពីឥទ្ធិពលព្យុះ Ragasa មកដល់ថ្ងៃនេះ និង ស្អែក

ចេញហើយ! ខេត្ត Top 5 មានភ្ញៀវបុកទៅលេងច្រើនជាងគេពេលបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ខណៈម្ចាស់ជើងឯកគឺខេត្តល្បីមួយនេះ

ខ្លួនឯងចោរសោះ តែស្រែកចាប់ចោរ! កងទ័ព និង កាសែតថៃ កំពុងចោទប្រជាពលរដ្ឋខ្មែរឈ្លានពានទឹកដីថៃ ១៧ កន្លែង ចាប់ពីពោធិ៍សាត់ ដល់កោះកុង

ទាន់ហេតុការណ៍! ផ្លូវមួយទៀតចម្ងាយ ២ km ពីកន្លែងបាក់ស្រុតមុន អាជ្ញាធរថៃកំពុងភ័យស្លន់ខ្លាចព្រះធរណីស្រូបទៀត ក្រោយឃើញឡើងប៉ោង ហើយជ្រាបទឹក

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ