នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់ចំនួន ៤ ស្ថិតក្នុងខណ្ឌចំនួន ២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ខណ្ឌមានជ័យ និង ខណ្ឌឫស្សីកែវ។
តាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
១. សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់ដំឡើងនាឡិកាទឹកថ្មីទំហំ ៨០ មម ចំនួនមួយទីតាំងនៅលើចិញ្ចើមផ្លូវ ៦០ម នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៦២CA ដល់ផ្លូវលេខ ១០០CA នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី ១៤ ខែតុលា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី។
២. សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥
រដ្ឋាករទឹក នឹងធ្វើការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ២៥០មម ទៅទំហំ ១៦០មម នៅលើផ្លូវលេខ ២០១R ចាប់ពីផ្លូវលេខ ២០០R រហូតដល់ផ្លូវលេខ ១១០R ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ១៧ ខែតុលា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលគឺចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការងារការដ្ឋាន នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការងារជីកកាត់តភ្ជាប់បំពង់ថ្មីនេះរួច។
៣. សង្កាត់ច្រាំងចំរេះទី១ និង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៦៣មម ចំនួនមួយទីតាំងនៅលើចិញ្ចើមផ្លូវជាតិលេខ៥ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១១០R ដល់ផ្លូវលេខ ១១៤R នៅក្នុងសង្កាត់ច្រាំងចំរេះទី១ និង សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ១៧ ខែតុលា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹកផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល ចាប់ពី ម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖