នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់ចំនួន ២ ស្ថិតក្នុងខណ្ឌចំនួន ២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ខណ្ឌព្រែកព្នៅ និង ខណ្ឌពោធិ៍សែនជ័យ។
តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
១. សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥
រដ្ឋាករទឹកស្វយ័ត គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួនមួយទីតាំងនៅលើផ្លូវលេខ ៤៦៣K ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៤១០K ដល់ផ្លូវលេខ ៤៥៦K-៤ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី ០៥ ខែសីហា ឆ្នាំ ២០២៥។ ការងារនេះតម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
២. សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួនមួយទីតាំងនៅលើផ្លូវលេខ ១៤៣CC-៦ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១៤៣CC ដល់ផ្លូវលេខ ១៤៣CC-៦A នៅក្នុង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី ០៦ ខែសីហា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖