នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់មួយចំនួនស្ថិតក្នុងខណ្ឌចំនួន ២ នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌដូនពេញ និង ខណ្ឌច្បារអំពៅ ព្រមទាំង សង្កាត់ដើមមៀន និង សង្កាត់តាក្ដុល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះផងដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖
១. សង្កាត់ផ្សារថ្មីទី ១ ខណ្ឌដូនពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០ មម ចំនួន ១ ទីតាំង នៅលើចញ្ចើមផ្លូវលេខ ១១០ (ចូលក្នុងបរិវេណធនាគារMKMC) នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចន្លោះផ្លូវលេខ ៦៧ ដល់ផ្លូវលេខ ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រទី ២៨ ខែមីនា ឆ្នាំ ២០២៥។ ការងារនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល ចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់តំឡើងរួច។
២. សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០ មម ចំនួន ១ ទីតាំង នៅលើចិញ្ចើមផ្លូវជាតិលេខ ២ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ TKM១៦០ ដល់ផ្លូវលេខ TKM១១៥ នៅក្នុងសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃចន្ទទី ៣១ ខែមីនា ឆ្នាំ២០២៥។ ការងារនេះតម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៣. សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ១ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ TKM២២០j នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ TKM២២០ ដល់ផ្លូវលេខ TKM២២០-Q នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃចន្ទទី ៣១ ខែមីនា ឆ្នាំ ២០២៥។ ការងារនេះតម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូត ដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។
៤. សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥
រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម និង ទំហំ ១៦០ មម ចំនួន ០២ ទីតាំង ដែលទីតាំងទី ១ នៅលើចិញ្ចើមផ្លូវលេខ ២៥PT នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៣៦៩ ដល់ផ្លូវលេខ ២៥PT-១ និង ទីតាំងទី ២ នៅលើចិញ្ចើមផ្លូវលេខ ២៥PT-១ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៣៦៩ ដល់ផ្លូវលេខ ២៥PT-៦ នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទទី ៣១ ខែមីនា ឆ្នាំ ២០២៥។ ការងារនេះតម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលចាប់ពីម៉ោង ២២:០០ នាទីយប់ រហូតដល់បញ្ចប់ការដ្ឋាន និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖