នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែម៉ុង ដែលគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកខ្លីៗអំពីឆ្នាំឆុង និង ឆ្នាំហេង នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ ដែលទើបតែឈានចូលមកដល់នេះ។

ក្នុងនោះ លោកគ្រូចិនសែ ម៉ុង បានបញ្ជាក់ពីឆ្នាំឆុង និង ឆ្នាំហេង ក្នុងខែកញ្ញា ឱ្យបានដឹងថា ៖
– ឆ្នាំឆុង រួមមាន ឆ្នាំថោះ និង ឆ្នាំរកា
– ឆ្នាំហេង រួមមាន ឆ្នាំរោង ឆ្នាំឆ្លូវ និង ឆ្នាំម្សាញ់

ក្រៅពីបង្ហាញពីឆ្នាំឆុង និង ឆ្នាំហេងសម្រាប់ខែកញ្ញា ឆ្នាំ ២០២៥ នេះហើយនោះ លោកគ្រូចិនសែ ម៉ុង ក៏បានបន្តឱ្យដឹងថា ចំពោះឆ្នាំឆុងនៅក្នុងខែនេះ គឺសូមប្រុងប្រយ័ត្នរឿងចាញ់បោកគេ ពិសេសគឺពាក់ព័ន្ធនឹងទំនាក់ទំនង ស្នេហា សូមកុំងាយទោរទន់ចំពោះរឿងមួយនេះខ្លាំងពេក ព្រោះអាចនឹងធ្វើឱ្យបាត់បង់ទាំងជំនឿចិត្ត និង ប្រាក់កាសជាដើម៕
