បុរស Youtuber រូបនេះហើយ ជាដើមទងធ្វើឱ្យប្អូនស្រីចេះនិយាយ ៤ ភាសា ទទួលបានការអាណិតស្រឡាញ់ពីមហាជន

Share This

ថ្មីៗនេះ មហាជននិយមតាមដានបណ្តាញសង្គមច្បាស់ជាបានជ្រាបមកហើយ ពីប្អូនស្រីជនភៀសសឹកដែលកំពុងផ្ទុះការចាប់អារម្មណ៍ ចេះនិយាយ ៤ ភាសា តាមរយៈការរៀនតាមអនឡាញដោយខ្លួនឯង មានឈ្មោះហៅក្រៅថា Nelly។

ក្នុងនោះដែរ Nelly ត្រូវបានផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីអ្នកផលិតមាតិកាល្បីម្ចាស់ Channel Youtube «China Mac Tv» ឈ្មោះ Raymond Yu បានធ្វើដំណើរទៅកាន់តំបន់ភៀសសឹកដើម្បីចែកអំណោយជូនដល់បងប្អូនកម្ពុជានៅទីនោះ និង បានជួបសំណេះសំណាលជាមួយ Nelly បន្ទាប់ពីលោកឃើញថាក្មេងស្រីកម្ពុជារូបនេះ ចេះនិយាយភាសាបរទេសបានយ៉ាងល្អ និង ស្ម័គ្រចិត្តធ្វើជាអ្នកបកប្រែឱ្យលោកនាពេលនោះ។

បន្ទាប់ពី វីដេអូរបស់ Raymond Yu បានចេញផ្សាយ និង មានការទស្សនាច្រើនទាំងក្នុង និង ក្រៅប្រទេសកម្ពុជានោះ ក៏មានអ្នកលេងបណ្តាញសង្គមបានកាត់យកត្រង់ការសន្ទនារបស់ Nelly និង លោក Raymond Yu ទៅបង្ហោះបន្ត ជាហេតុធ្វើឱ្យមហាជន អាណិតស្រឡាញ់ និង សរសើរដល់នាង រហូតមានការជួយឧត្ថម្ភជាថវិកា និង ឱ្យនាងបានសិក្សាបន្តដោយឥតគិតថ្លៃថែមទៀតផង។ លើសពីនោះ អ្នកម្តាយ និង បងៗរបស់នាង ក៏ទទួលបានការងារធ្វើដែរ។

ក្រោយឃើញ Nelly ទទួលបានក្តីអាណិតស្រឡាញ់ និង ឧត្ថម្ភជាបន្តបន្ទាប់នោះ មហាជនជាច្រើនក៏បាននឹកអរគុណដល់លោក Raymond Yu ដែលជាបុគ្គលមួយរូបដំបូងគេ ធ្វើឱ្យ Nelly ទទួលបានការចាប់អារម្មណ៍ក្រោយលោកបានផលិតវីដេអូនោះ។

លើសពីនោះទៀត ប្រជាជនកម្ពុជាក៏បានអរគុណដល់ Raymond ដែលបានមកកាន់ប្រទេសកម្ពុជា ចំណាយថវិកាផ្ទាល់យ៉ាងច្រើនទិញអាហារ សម្ភារប្រើប្រាស់ របស់របរក្មេងលេង ជូនដល់ជនភៀសសឹកទៀតផង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ