បុណ្យ ១០០ ថ្ងៃចប់សព្វគ្រប់! បងស្រី RuthKo ដង្ហោយរកយុត្តិធម៌ឱ្យប្អូនប្រុស ខណៈមកដល់ពេលនេះនៅស្ងាត់ឈឹងមិនទាន់មានពន្លឺនៅឡើយ

Share This

ធ្មេចបើកៗ រយៈពេលជិត ៣ ខែហើយ ដែលតារាចម្រៀងមានប្រជាប្រិយភាព លោក RuthKo បានលាចាកលោកក្នុងគ្រោះថ្នាក់ចរាចរណ៍លាក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រយ៉ាងអាឡោះអាល័យ កាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។

បើទោះជាពេលវេលាប្រមាណជិត ៣ ខែកន្លងហួសក្តី តែក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រនៅតែមិនទាន់អស់ចិត្តនៃការចាកចេញរបស់ លោក RuthKo ដែលជាកូនល្អ មិត្តល្អ និង ធនធានមនុស្សដ៏សំខាន់ក្នុងវិស័យសិល្បៈមួយរូបនេះបានឡើយ។

យ៉ាងណាមិញ នៅថ្ងៃទី ២៨ និង ទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ពិធីបុណ្យ ១០០ ថ្ងៃ លោក RuthKo ក៏បានរៀបចំរួចរាល់ហើយដែរ ដោយពិធីបុណ្យអ្នកម្តាយ លោក RuthKo បានរៀបចំយ៉ាងស្ងប់ស្ងាត់នៅ វត្តកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ជាទីអារាម លោក RuthKo ធ្លាប់បួសកាលនៅមានជីវិត។

ដោយឡែក ក្រោយពិធីបុណ្យសព ១០០ ថ្ងៃ លោក RuthKo បានរៀបចំសព្វគ្រប់ហើយនោះ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ បងស្រីបង្កើតលោក RuthKo បានបង្ហោះសារដង្ហោយរកយុត្តិធម៌ឱ្យប្អូនប្រុស ខណៈក្រុមគ្រួសារស្ពាញការឈឺចាប់មួយជីវិត គ្មានថ្ងៃព្យាបាលបាន។

សារនោះ បងស្រីបង្កើតលោក RuthKo រៀបរាប់ថា៖ «១០០ ថ្ងៃ ធ្វើរួចចប់សព្វគ្រប់ហើយ តែករណីប្អូនខ្ញុំនៅតែស្ងាត់ឈឹងមិនមានពន្លឺដដែល។ គ្រួសារក៏នៅតែបន្តភាពក្រៀមក្រំខ្លោចផ្សា ដេកនឹក ដេកយំ ដេកសោកស្តាយ ដេកឈឺចាប់ដដែល។ យូរទៅស្ងាត់ទៅៗ! ស្ងាត់យូរៗទៅ ក្រែងអ្នកដទៃអាចភ្លេច តែខ្ញុំ ម្តាយខ្ញុំ និង ក្រុមគ្រួសារខ្ញុំអត់ភ្លេចទេ។ នៅស្ពាយសេចក្តីឈឺចាប់អស់មួយជីវិត អត់មានថ្នាំព្យាបាលទេ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

(វីដេអូ) ការទើបបាន ១ ខែ ប្រពន្ធមានទម្ងន់ ១ ខែកន្លះ ប្តីៗឈប់ឆ្ងល់ទៅមិនមែនប្រពន្ធមានក្រៅមុនការទេ រឿងពិតគឺយ៉ាងនេះ

ស្អាតឆ្លាតពូកែ! វ័យមិនដល់ ៣០ ឆ្នាំ បុរសសង្ហា ៥ រូប បង្កើតអាជីវកម្មលេចធ្លោក្នុងដៃ កំពុងមានទីផ្សារនៅកម្ពុជា

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

ព័ត៌មានបន្ថែម

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ប្រឹងគ្រប់ច្រក រកលុយផងឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

អីយ៉ាស់! តារាសម្តែង ស្វែង សុជាតា និង អនាគតស្វាមី រកពេលាល្អចូលរោងការមុន នាយព្រែក មួយថ្ងៃ

(វីដេអូ) បងប្អូនល្អ! រ៉េត ស្រីនាថ ជប់លៀងលាភាពនៅលីវជូនបងស្រី រ៉េត សារីតា ម្នាក់ៗស្លៀកឈុតគេង រាំសប្បាយអស់ដៃ

ស្រណោះណាស់! តារាប្រុស ២ រូប សុខចិត្តសំងំឈឺស្ងាត់ៗ មិនឱ្យគេដឹងរហូតដល់ថ្ងៃចាកចេញគ្មានថ្ងៃត្រឡប់

ក្រោយពិធីបូជាសពរួចរាល់ ក្មួយលោក អ៊ុន សិទ្ធា បង្ហោះសារសំណូមពរមួយដល់មហាជនពាក់ព័ន្ធមរណភាពរបស់ពូ

រៀបការជាង ១ ឆ្នាំ! សុភ័ក្រ្ត កុសុម៉ា និង ស្វាមី បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ចេញពីកម្លាំងញើសឈាមខំប្រឹងរកទាំងប្ដី-ប្រពន្ធ

ស្វែងរកព័ត៌មាន​ ឬវីដេអូ