មានរឿងរ៉ាវមួយដ៏មិនគួរឱ្យនឹកស្មានរបស់ស្រ្តីម្នាក់ ដែលសំណាងបានជាពីជំងឺមហារីកដល់ទៅ ៤ ដង តែជាអកុសលចុងក្រោយមកស្លាប់ដោយសារតែគេធ្វើឱ្យកាំភ្លើងរាលកៃត្រូវ។

រឿងរ៉ាវមួយនេះ បានកើតឡើងនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដោយស្រ្តីខាងលើនេះ មានឈ្មោះថា Jennifer James វ័យ ៤៩ ឆ្នាំ ជាស្រ្តីមេម៉ាយ និង ជាអ្នកដែលធ្លាប់ប្រយុទ្ធជាមួយនឹងជំងឺមហារីកឈ្នះចំនួន ៤ ដងមកហើយ ប៉ុន្តែកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មានបុរសវ័យ ២០ ឆ្នាំម្នាក់ បានជិះឡានមកមុខផ្ទះ ហើយបានលើកកាំភ្លើងរបស់ខ្លួនមកសម្អាតគ្រាប់ តែចៃដន្យអីក៏បានរាលកៃបាញ់ធ្លុះបង្អួច ទៅត្រូវ Jennifer James ដែលនៅក្នុងផ្ទះត្រូវចំដៃ និង ដើមទ្រូង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ ប៉ូលិសបានតាមចាប់ខ្លួនបុរសរូបនោះ ដោយបានចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា ហើយក៏បានយកទៅឃុំខ្លួនរង់ចាំការកាត់ក្តី ដោយតម្រូវឱ្យមានប្រាក់ធានាខ្លួនចំនួន ១.២៥ លានដុល្លារ៕

ប្រភព៖ Sanook