បុគ្គលិក ៥ ធឺនៅកន្លែងធ្វើការ បើបានជួបហើយកុំធ្វើស្គាល់ដើរចៀសទៅ ប្រយ័ត្នជាប់អថ័នស៊យដល់ខ្លួន​

Share This

កន្លែងធ្វើការអាចថាជាផ្ទះមួយទៀត មានមេ មានកូនចៅ តាមលំដាប់លំដោយដូចជាគ្រួសារមួយផងដែរ។ ខុសប្លែកតែម្យ៉ាង កន្លែងធ្វើការជាកន្លែងប្រជុំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន មានអត្តចរិត  ពណ៌សម្បុរ និងជាតិសាសន៍ខុសៗគ្នា។ ការចុះសម្រុងជាមួយក្រុមការងារ ជាផ្នែកមួយដ៏សំខាន់ ដែលជួយឱ្យទំនាក់ទំនងការងារ និង ផលិតភាពការងារប្រកបទៅដោយរលូន។ តែបើជួបបុគ្គលិក ៥ ធឺនេះ គួរចៀសឱ្យឆ្ងាយ មិនដូច្នោះអាចនាំស៊យដាក់ខ្លួន។

១. អែបអប អួតអាង

មនុស្សបែបនេះភាគច្រើនខ្សោយគំនិត តែពូកែខាងផ្គាប់ផ្គុនរណេបរណិបដើម្បីឱ្យបានប្រយោជន៍។ ពួកគេព្យាយាមស្និទ្ធស្នាលតែមនុស្សណាដែលមានប្រយោជន៍សម្រាប់គេ ហើយក្រោយអស់ប្រយោជន៍ គេក៏នឹងលែងខ្វល់ទៅរកអ្នកដទៃដែលមានប្រយោជន៍បន្តទៀត។ ពួកគេចាត់ទុកអ្នកមានប្រយោជន៍ជាស្ពានចម្លងពីបញ្ហា និង ជាការលើកមុខមាត់ខ្លួនឯង។ បើនរណាម្នាក់នៅជិត អាចមានហានិភ័យខ្ពស់ ព្រោះពេលមានបញ្ហា គេនឹងទម្លាក់បញ្ហាទៅអ្នកដែលនៅជិតគេបំផុត។

២. ច្រណែនឈ្នានីស

គេថាកន្លែងធ្វើការដូចជាជម្លោះក្នុងរាជវ័ង។ មិនខុសនោះទេ នេះក៏ព្រោះតែកន្លែងធ្វើការមានមនុស្សដែលពូកែឈ្នានីសសឹងតែគ្រប់រឿងនេះឯង។ ពួកគេមិនស្រណុកចិត្តឡើយ បើមានអ្នកណាម្នាក់ធ្វើអ្វីបានល្អជាង ឬបានគុណសម្បត្តិច្រើនជាងខ្លួន។ បុគ្គលប្រភេទនេះ ឈាមត្រជាក់ ពូកែលួងលោម បើប្រហែសអាចចាក់ពីក្រោយខ្នងមួយរំពេច។

៣. អាត្មានិយម​

ចង់អ្នកណាស្លាប់ឬរស់ គេមិនខ្វល់ គេខ្វល់តែម្យ៉ាងគឺប្រយោជន៍ខ្លួនឯង។ បុគ្គលប្រភេទនេះចូលចិត្តធ្វើអ្វីស្រួលៗ ពេលការងារសម្រេចជាក្រុម គេតែងលើដាក់មុខមាត់មកពីគេគ្រប់យ៉ាង។ តែបើមានបញ្ហា ច្បាស់ណាស់គេនឹងឆ្លើយយករួចខ្លួនមួយរំពេច។

៤. យកតែមុខមាត់ តែការងារគ្មានសាច់ការ

មិនខុសពីបុគ្គលអាត្មានិយម បុគ្គលប្រភេទនេះបានតែមាត់ តែលទ្ធភាព និង សមត្ថភាព ឱ្យសូន្យលើសូន្យ។ អ្នកដែលរាប់អាន ច្រើនតែចាញ់បោកឱ្យគេប្រើ។

៥. ចង់បានប្រាក់ខែខ្ពស់ តែខ្ជិលច្រអូសហើយរអ៊ូច្រើន

មនុស្សខ្ជិលតែងចង់ធ្វើអ្វីស្រួលៗ និង មិនចង់អភិវឌ្ឍន៍ខ្លួនឡើយ។ គេនឹងកៀរគរមនុស្សជិតខ្លួនឱ្យមានគំនិតដូចគ្នា ហើយបង្កើតការទាមទារលើសពីអ្វីដែលខ្លួនបានធ្វើ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ព័ត៌មានបន្ថែម

គ្រប់គ្រងបុគ្គលិកដូចតាមស្រលាញ់សង្សារ បើយកបេះដូងបានហើយ បុគ្គលិកនឹងស្រលាញ់ស្មោះ ធ្វើការដល់ងា/ប់ចោល

៤ យ៉ាង បង្ហាញថាការងារអ្នកកំពុងធ្វើមានស្ថិរភាព មិនបាច់ដេកបារម្ភថ្ងៃស្អែក អាចត្រូវគេដេញចោល

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

មានមេល្អហើយ កុំងរង៉ក់ច្រើន! មេចេះស្គាល់សុខទុក្ខកូនចៅ ឆ្លាតវៃខាងអារម្មណ៍ខ្ពស់ និង​ អនុគ្រោះតាមកាលៈទេសៈ ជួបហើយត្រូវចេះរក្សា

ក្លាយជាបុគ្គលិកស្និទ្ធស្នាលនឹងមេ កុំមោទកភាពពេក ព្រោះបើស្និទ្ធស្នាលពេក វាអាចក្លាយជាអាវុ.ធមុខពីរ ដោយសារមូលហេតុទាំងនេះ

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញគេចាំតែច្រណែន ហើយជាន់ពន្លិច

កុំសំងំឱ្យគេធ្វើបាបតាមចិត្ត! ធ្វើការក្នុង​ Office បើប៉ះបុគ្គលិកចរិតស្នំ ចរិតអាមាត្យ ចូលចិត្តប៉ែងជើងគេ ប្រញាប់ប្រើវិធីនេះតទល់ភ្លាម

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ស្វែងរកព័ត៌មាន​ ឬវីដេអូ