កាលពីថ្ងៃទី ៧ និង ព្រឹកទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ ខាងភាគីថៃបានបើកការបាញ់ប្រហារយ៉ាងកម្រោលមកលើកម្ពុជាជាថ្មីម្តងទៀត ដោយមិនខ្វល់ពីបទឈប់បាញ់ និង កាន់តែបង្កើនកម្លាំងធ្វើការវាយប្រហារគាបសង្កត់មកលើកម្ពុជា។

យ៉ាងណាមិញ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ នេះដែរ ខាងទាហានថៃបានជូនដំណឹងដល់អភិបាលខេត្តត្រាត លោក Piriya Chanthadilok ឱ្យត្រៀមរៀបចំជម្លៀសប្រជាជនចេញពីតំបន់ជាបន្ទាន់ នៅពេលដែលកងទ័ពជើងទឹកបើកប្រតិបត្តិការយោធា។

តាមព័ត៌មានបានឱ្យដឹងទៀតថា ទាហានថៃក៏បានយកលួសទៅព័ទ្ធបិទផ្លូវនៅភូមិតូចមួយនៅជាប់ជាយដែនត្រាត ដែលមានផ្ទះប្រជាជនខ្មែរចំនួន ៣ ខ្នង ដោយគម្រោងយកតំបន់នេះធ្វើប្រតិបត្តិការយោធា និង ត្រៀមយកតំបន់នេះពីកម្ពុជា ដោយអះអាងថាកម្ពុជាបានរំលោភយកតំបន់នេះជាង ៤០ ឆ្នាំមកហើយ៕
