បានជួបឬនៅ? បុគ្គលិក Toxic ៦ ប្រភេទ ម្ង៉ៃៗធ្វើខ្លួនដូចស្នំដំណាក់ក្រោយរកតែរឿងកូរក្រុមការងារ បង្កើតចលាចលក្នុងក្រុមហ៊ុន

Share This

កន្លែងធ្វើការអាចថាជាផ្ទះមួយទៀត មានមេ មានកូនចៅ តាមលំដាប់លំដោយដូចជាគ្រួសារមួយផងដែរ។ ខុសប្លែកតែម្យ៉ាង កន្លែងធ្វើការជាកន្លែងប្រជុំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន មានអត្តចរិត  ពណ៌សម្បុរ និង ជាតិសាសន៍ខុសៗគ្នា។ ការចុះសម្រុងជាមួយក្រុមការងារ ជាផ្នែកមួយដ៏សំខាន់ ដែលជួយឱ្យទំនាក់ទំនងការងារ និង ផលិតភាពការងារប្រកបទៅដោយរលូន។ តែយ៉ាងណាមិញ មិនថាក្រុមហ៊ុនធំប៉ុនណា ហោចណាស់នៅតែមានបុគ្គលិក Toxic ឬបំពុល ៦ ប្រភេទ តែងនាំរឿងចម្រូងចម្រាស ជាពិសេស ពូកែយករួចខ្លួន មិនងាយក្រុមហ៊ុនចាប់បានឬដកចេញទាល់តែសោះ។

១. អែបអប អួតអាង

មនុស្សបែបនេះភាគច្រើនខ្សោយគំនិត តែពូកែខាងផ្គាប់ផ្គុនរណេបរណិបដើម្បីឱ្យបានប្រយោជន៍។ ពួកគេព្យាយាមស្និទ្ធស្នាលតែមនុស្សណាដែលមានប្រយោជន៍សម្រាប់គេ ហើយក្រោយអស់ប្រយោជន៍ គេក៏នឹងលែងខ្វល់ទៅរកអ្នកដទៃដែលមានប្រយោជន៍បន្តទៀត។ ពួកគេចាត់ទុកអ្នកមានប្រយោជន៍ជាស្ពានចម្លងពីបញ្ហា និង ជាការលើកមុខមាត់ខ្លួនឯង។ បើនរណាម្នាក់នៅជិត អាចមានហានិភ័យខ្ពស់ ព្រោះពេលមានបញ្ហា គេនឹងទម្លាក់បញ្ហាទៅអ្នកដែលនៅជិតគេបំផុត។

២. ច្រណែនឈ្នានីស

គេថាកន្លែងធ្វើការដូចជាជម្លោះក្នុងរាជវាំង។ មិនខុសនោះទេ នេះក៏ព្រោះតែកន្លែងធ្វើការមានមនុស្សដែលពូកែឈ្នានីសសឹងតែគ្រប់រឿងនេះឯង។ ពួកគេមិនស្រណុកចិត្តឡើយ បើមាននរណាម្នាក់ធ្វើអ្វីបានល្អជាងខ្លួន ឬបានគុណសម្បត្តិច្រើនជាងខ្លួន។ បុគ្គលប្រភេទនេះ ឈាមត្រជាក់ ពូកែលួងលោម បើប្រហែសអាចចាក់ពីក្រោយខ្នងមួយរំពេច។

៣. បង្កើតបក្សពួក

ការបង្កើតបក្សពួកផ្តោតទៅលើអ្នកដែលកៀរគរគ្នាដោយកាន់យកទស្សនៈតែមួយ ជាពិសេសការច្រណែនឈ្នានីស។ ធាតុពិតជាក់ស្តែងបុគ្គលប្រភេទនេះ សុទ្ធតែជាមនុស្សដែលមិនព្រមទទួលស្គាល់ការពិត ហើយរីកចម្រើនតែរឿងនិយាយដើមស៊ីត្រាវធ្វើទុក្ខបុកម្នេញ។ បើអ្នកស្គាល់ និង ដឹងចរិត ច្បាស់ណាស់គេមិនហ៊ានរាប់យូរឡើយ ព្រោះគេគិតថាមនុស្សប្រភេទនេះជាមនុស្សគ្រោះថ្នាក់ ពេលមានបញ្ហានឹងអូសទាញទៅទាំងក្រុម។

៤. អាត្មានិយម​

ចង់អ្នកណាស្លាប់ឬរស់ គេមិនខ្វល់ គេខ្វល់តែម្យ៉ាងគឺប្រយោជន៍ខ្លួនឯង។ បុគ្គលប្រភេទនេះចូលចិត្តធ្វើអ្វីស្រួលៗ ពេលការងារសម្រេចជាក្រុម គេតែងលើដាក់មុខមាត់មកពីគេគ្រប់យ៉ាង។ តែបើមានបញ្ហា ច្បាស់ណាស់គេនឹងឆ្លើយយករួចខ្លួនមួយរំពេច។

៥. យកតែមុខមាត់ តែការងារគ្មានសាច់ការ

មិនខុសពីបុគ្គលអាត្មានិយម បុគ្គលប្រភេទនេះបានតែមាត់ តែលទ្ធភាព និង សមត្ថភាព ឱ្យសូន្យលើសូន្យ។ អ្នកដែលរាប់អាន ច្រើនតែចាញ់បោកឱ្យគេប្រើ។

៦. ចង់បានប្រាក់ខែខ្ពស់ តែខ្ជិលច្រអូសហើយរអ៊ូច្រើន

មនុស្សខ្ជិលតែងចង់ធ្វើអ្វីស្រួលៗ និង មិនចង់អភិវឌ្ឍន៍ខ្លួនឡើយ។ គេនឹងកៀរគរមនុស្សជិតខ្លួនឱ្យមានគំនិតដូចគ្នា ហើយបង្កើតការទាមទារលើសពីអ្វីដែលខ្លួនបានធ្វើ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយហួសស្មាន គេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ខ្ចីលុយមិនសង តាមពិតកូនបំណុលខ្លះមានបំណង ឯខ្លះទៀតមានល្បិច ទម្រាំភ្ញាក់ខ្លួន ម្ចាស់បំណុលរីងរៃ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ